TNAOT News
· 2020-05-06
រងរបួសជាច្រើននាក់ ដោយសារអគ្គីឆេះអគារកម្ពស់៤៨ជាន់ នៅអារ៉ាប់រួម
#អគ្គិភ័យ# #អារ៉ាប់រួម# #សង្គម# #ភ្លើងឆេះ# #ព័ត៌មានសង្គម# #អគារ#
1924
យ៉ាងហោចណាស់មានមនុស្ស៧នាក់បានរងរបួស ដោយសារអគ្គីឆាបឆេះនៅក្នុងអគារ Abbco Tower កម្ពស់៤៨ជាន់ នៅទីក្រុង Sharjah សហព័ន្ធអារ៉ាប់រួម ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងអគ្គី ដែលឆាបឆេះ អគារលំនៅឋាន កម្ពស់៤៨ជាន់ កាលពីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
ប្រភពដដែល បានបន្ដថា មនុស្ស៧នាក់បានរបួសស្រាល ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ទោះជាយ៉ាងណា អាជ្ញាធរក្នុងតំបន់មិនបានបញ្ជាក់អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះទេ ។ អគ្គី(ភ្លើង)បានចាប់ផ្តើមឆាបឆេះ នៅម៉ោង ៩.០០ យប់ ម៉ោងក្នុងតំបន់។

គួរបញ្ជាក់ថា នៅសហព័ន្ធអារ៉ាប់រួម រាប់បញ្ចូលទាំងអាគារខ្ពស់ៗ នៅទីក្រុងឌូបៃ ផងដែរ ក៏ធ្លាប់រងការឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។ 
អ្នកជំនាញខាងការកសាង និងសុវត្ថិភាព បាននិយាយថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ គឺជាបណ្តាលមកវត្ថុធាតុដើមដែលត្រូវបានប្រើ នៅក្នុងការសាងសង់អគារ ឬដែលគេហៅថា ការដំឡើងបន្ទះអាលុយមីញ៉ូមនោះ មិនត្រូវតាមតាមបទដ្ឋាន ឬស្តង់ដារ ទើបអាចបង្កឲ្យភ្លើងឆាបឆេះបានយ៉ាងងាយស្រួលបែបនេះ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
កញ្ញា ខន សូរិយា ចេញមុខបញ្ជាក់ពីមូលហេតុនៃការដកខ្លួនមិនទៅប្រកួតក្នុងកម្មវិធី Miss World 2026
អ្នកកាសែតប៉ាឡេស្ទីនចំនួន ០៣ នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល
ឯកសារបែកធ្លាយមួយ បានបង្ហាញ ធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព (Board of Peace) នឹងចូលជាធរមាន
យោបល់ទាំងអស់ (0)