SaroeunPheara

· 2020-05-06

ជនជាតិរុស្ស៊ី៧នាក់ត្រូវចាប់ខ្លួនពីបទជួបជុំគ្នាធ្វើពិធីជប់លៀងមួយ

#Koh Phangan# #សង្គម# #ជនជាតិរុស្សី# #ចាប់ខ្លួន# #នយោបាយជាតិ#

668

ប៉ូលិសថៃបានរាយការណ៍កាលពីម្សិលមិញថា មានអ្នកទេសចរជនជាតិរុស្ស៊ីចំនួន ៧ នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរំលោភអនុក្រឹត្យរបស់រដ្ឋាភិបាលថៃនៅពេលប្រមូលផ្តុំគ្នាក្នុងពិធីជប់លៀងមួយនៅក្នុងស្រុក​ Koh Phangan ​កាលពីយប់ថ្ងៃអាទិត្យ។

តាមរយៈពាក្យបណ្តឹងរបស់ប្រជាជនក្នុងតំបន់ ​អធិការស្រុក Koh Phangan លោក Poonsak Sophonpathumratបានសម្រុកចូលផ្ទះមួយនៅក្នុងភូមិ Nai Wokភ្លាមៗក្នុងវេលាពាក់កណ្តាលអាធ្រាត្រ។ ​ជនបរទេសទាំង៧នាក់បានរៀបចំពិធីជប់លៀងមួយហើយបានចាក់បទភ្លេងឮខ្លាំងៗ ដែលជាហេតុធ្វើឱ្យរំខានអ្នកជិតខាងនៅម្តុំនោះយ៉ាងខ្លាំង។ នៅពេលប៉ូលិសចូលទៅដល់ទីតាំងកើតហេតុ ក៏ឃើញជនជាតិរុស្ស៊ីទាំងប្រុសទាំងស្រីចំនួន ៧ នាក់នៅក្នុងផ្ទះ។ លើសពីនោះប៉ូលិសក៏បានប្រទះឃើញមានកញ្ឆាមួយចំនួន​ផងដែរ។ អ្នកទេសចរទាំងនេះត្រូវបាននាំខ្លួនទៅកាន់ស្នងការ​នគរបាលកោះ​ Phangan ​ដែលជាកន្លែងដែលពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភអនុក្រឹត្យ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

រូបតំណាង

ជាមួយគ្នានេះដែរក៏មានបុរសចំនួន១០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅយប់ថ្ងៃចន្ទពីបទរំលោភបម្រាមគោចរក្នុងប្រទេសថៃនៅម៉ោង ១០យប់ដល់ម៉ោង ៤ព្រឹកនៅស្រុក Muang ខេត្តភូកេត អ្នករំលោភបម្រាមគោចរទាំងនោះជាបុរសជនជាតិថៃអាយុចន្លោះពី ១៨ ទៅ ៤៩ឆ្នាំ ត្រូវបានចាប់ខ្លួនដោយក្រុមអ្នកស្ម័គ្រចិត្ត​ឃ្លាំមើល​បម្រាមគោចរនៅពេលយប់។ អ្នកស្ម័គ្រចិត្ត​ចំនួន ២០ នាក់ត្រូវបានដាក់ពង្រាយជាក្រុមដើម្បីចុះល្បាតក្នុងស្រុកដោយប្រើឡានដឹកទំនិញ២គ្រឿង និងម៉ូតូចំនួន ៤ គ្រឿងនិងដាក់បម្រាមគោចរក្នុងគោលបំណងទប់ស្កាត់ការប្រមូលផ្តុំក្នុងសង្គម និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលនៃវីរុសកូរ៉ូណា។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)