SaroeunPheara

· 2020-05-06

ខេត្តភូកេតមានករណីនៃអ្នកស្លាប់ដោយជំងឺកូរ៉ូណាម្នាក់ ប៉ុន្តែគ្មានករណីឆ្លងថ្មីនោះទេ

#COVID-19# #អ្នកស្លាប់# #ខេត្តភូកេត# #សង្គម# #ព័ត៌មានសង្គម#

3516

គណៈកម្មាធិការនៃជំងឺឆ្លងខេត្តភូកេតបានប្រកាសនៅថ្ងៃពុធនេះថា មានអ្នកជំងឺជនជាតិអូស្រ្តាលីម្នាក់បានស្លាប់​ដោយសារវីរុសកូរ៉ូណាកាលពីថ្ងៃអង្គារ ប៉ុន្តែខេត្តនេះគ្មានករណីអ្នកឆ្លងវីរុសថ្មីណាមួយត្រូវបានរាយការណ៍ទេ។ ​ចំនួនអ្នកឆ្លងវីរុសសរុបនៅក្នុងខេត្តនៅតែរក្សាចំនួន២២០ករណីដដែល។

រូបតំណាង

បុរសជនជាតិអូស្រ្តាលីនោះមានអាយុ ៦៩ឆ្នាំ គឺជាអ្នកស្លាប់ករណីទី៣ របស់ខេត្តភូកេតដោយសារវីរុសនេះ។ គាត់គឺជាអ្នកគ្រប់គ្រងសណ្ឋាគារនៅតំបន់ Khao Lak ក្នុងខេត្ត Phangngaដែលស្ថិតនៅភាគខាងជើងខេត្តភូកេត ។ គាត់បានស្នាក់នៅខេត្តភូកេតក្នុងអំឡុងថ្ងៃទី១៩ ដល់ទី២១ ខែមីនា និងបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២៤ ខែមីនា ហើយបានក្លាយជាអ្នកជំងឺឆ្លងវីរុសកូរ៉ូណារបស់ខេត្តភូកេតករណី​ទី ៦៣។ គាត់មិនបានធ្វើដំណើរទៅបរទេសទេក្នុងរយៈពេល ១៤ថ្ងៃមុនពេលគាត់មិនស្រួលខ្លួន។ បុរសនោះធ្លាប់មានជំងឺសួត រុំារ៉ៃហើយធ្លាប់ទទួលការព្យាបាលនៅគ្លីនិកមួយ។ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ២២០នាក់នៅភូកេត មាន១៨០នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ មានចំនួន៣នាក់បានស្លាប់ និង ៣៦នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលនៅឡើយប៉ុន្តែពួកគេស្ថិតក្នុងស្ថានភាពប្រសើរឡើងហើយ។

រូបតំណាង

នៅយប់ថ្ងៃអង្គារមានមនុស្សចំនួន ១៦នាក់ ក្នុងនោះមានជនជាតិថៃ ១១នាក់និងជនជាតិមីយ៉ាន់ម៉ា ៥នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបម្រាមគោចរចន្លោះពីម៉ោង១០ យប់ ដល់ ម៉ោង៤ព្រឹក ដោយក្រុមមន្រ្តីរដ្ឋបាលនិងអ្នកស្ម័គ្រចិត្តយាមល្បាតនៅតាមទីតាំងផ្សេងៗគ្នានៅទូទាំងខេត្ត​ភូកេត។

ពួកគេ ៦ នាក់ត្រូវបានប្រគល់ទៅឱ្យប៉ូលិសនៅស្រុក Muang និង ១០ នាក់ផ្សេងទៀតប្រគល់ឱ្យប៉ូលីសនៅស្រុក Wichit។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស