
TNAOT News
· 2020-05-06
ទិញម៉ូតូថ្មីមិនទាន់បានជិៈផង លោកចោរគាស់ផ្ទះយកម៉ូតូទៅបាត់ស្រមោល
#ចោរលួចម៉ូតូ# #សង្គម# #ចោលួច# #ករណីលួច# #នយោបាយជាតិ#
2049
ភ្នំពេញ៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់ ទើបនឹងទិញម៉ូតូថ្មីមិនទាន់បានប៉ុន្មានថ្ងៃផង ត្រូវចោរគាស់ទ្វារផ្ទះយកម៉ូតូទៅបាត់។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះជួល បុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះ ខឿន សីហា អាយុ ២៦ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ជាស្ត្រីម៉េម៉ាយ មានកូនប្រុស១ម្នាក់ ស្នាក់នៅផ្ទះជួល ជាមួយបងប្រុស។ ជនរងគ្រោះមានស្រុកកំណើតនៅភូមិត្រពាំងផ្លុង ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ សម្ភារៈបាតបង់ បើតាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ព្រៃវែង 1R-5306 , លុយចំនួន៣០០ដុល្លា, អត្តសញ្ញាណប័ណ ១សន្លឹក និងទូរស័ព្ទដៃចំនួន ២គ្រឿង ។
តាមការរៀបរាប់ពីជនរងគ្រោះខាងលើ បានឲ្យដឹងថា គាត់រាល់ថ្ងៃស្នាក់នៅជាមួយបងប្រុសបង្កើត រួមទាំងកូនផងដែរ ហើយមុនកើតហេតុ ម៉ូតូដាក់នៅក្នុងផ្ទះជាមួយរ៉ឺម៉កកង់បីរបស់បងប្រុសជាធម្មតា រួចចូលសម្រាកបាត់ទៅ ស្រាប់តែនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ ភ្ញាក់ពីដំណេក បាត់ម៉ូតូ សម្ភារៈ លុយកាក់ មើលទ្វារក្រោយឃើញចំហរមានស្នាមគាស់ ដោះកញ្ចក់ ទើបដឹងថា មានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារចូលលួច។
ក្រោយពីដឹងថា ចោរចូលលួចម៉ូតូ លុយកាក់ ទ្រព្យសម្បត្តិ ស្ត្រីរងគ្រោះក៏បានទៅប្តឹងនៅនគរបាលប៉ុស្តិ៍ចោចៅទី៣ ដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាលួចខាងលើ មកដាក់ទោសតាមផ្លូវច្បាប់៕ ដោយ៖ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លុយហូរចូលជាបន្តបន្ទាប់! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីប្រែជាល្អខ្លាំង លាភសំណាងចូលមករកដល់ក្នុងផ្ទះ
ទម្លាប់ទាំង ៦ ចំណុច ជួយឱ្យស្ត្រីមានភាពទាក់ទាញ មានមន្តស្នេហ៍កាន់តែខ្លាំង
ឯកឧត្តម ខូវ ឆាយ៖ មេធាវីស្ម័គ្រចិត្ត៣រូប ត្រៀមនឹងការពារក្ដីជូនចំពោះកីឡាករ-កីឡាការិនីដែលរងការជេរប្រមាថ
ចំណាំទុកផង! មនុស្ស៣ប្រភេទនេះ រាប់ជាគ្នាមិនបានទេ នៅកាន់តែជិតពួកគេ កាន់តែទាញអ្នកទម្លាក់ចុះ
យោបល់ទាំងអស់ (0)