- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
ដឹងអត់! ធ្លាប់មានសំពៅលិច១៥គ្រឿងក្នុងដែនសមុទ្រខ្មែរកាល៦០០ឆ្នាំមុន
នៅអាគារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង មានរៀបចំវត្ថុបុរាណជាកុលាលភាជន៍ជាច្រើនប្រភេទដែលស្រង់បានពីក្រោមបាតសមុទ្រនៅកោះស្ដេចក្នុងទឹកដីខេត្តកោះកុង។ តាមអ្នកជំនាញបានឲ្យដឹងថា វត្ថុបុរាណនេះ បានមកពីសំពៅលិចក្នុងទឹកកាលពីសតវត្សទី១៥ ហើយគេបានស្រង់យកមកនៅឆ្នាំ២០០៦។
អ្នកជំនាញសន្និដ្ឋានថាសំពៅលិចមានចំនួន១៥ ធ្វើដំណើរដឹកកុលាលភាជន៍លក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយគេស្រង់បានតែសំពៅមួយប៉ុណ្ណោះ។ អ្នកជំនាញឲ្យឈ្មោះសំពៅលិចនោះថា “សំពៅកោះស្ដេច” ហើយវាបានលិចចម្ងាយប្រមាណ២០គីឡូម៉ែត្រចេញពីឈូងសមុទ្រកោះស្ដេច។
ការមុជទឹក២លើករបស់ក្រុមការងារស្រង់យកភាជន៍បានជាង១០០០ ភាគច្រើនជាងពាង និងក្រឡមេណាំណយ មានទំហំខុសៗគ្នា ព្រមទាំងប្រភេទចានស្រីសជនាល័យ ចានសុខោទ័យ និងចានចិនក្នុងរាជវង្សម៉េង។
ដោយសារកង្វះអ្នកជំនាញបុរាណវិទ្យាក្រោមទឹក និងធនធាន គេពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្រង់យកវត្ថុបុរាណក្រោមទឹកសមុទ្របានទៀតនោះទេ ពោលរង់ចាំពេលវេលាមួយសមស្របទាំងធនធានមនុស្ស និងធនធានសម្ភារៈ៕
ការណែនាំពិសេស
មិនធម្មតា! មិត្ដស្រី Foden ខឹងឆោរឡោរ ក្រោយចាប់បានទូរស័ព្ទ ឃើញថតជាមួយស្រី
Sokundara 4232 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីឆ្ងល់អត់! មូលហេតុអ្វីបានជាគេត្រូវតាំងព្រះភូមិនៅមុខផ្ទះ
TNAOT Morning 6055 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីជំងឺធ្លាក់ទឹកចិត្ត
ស៊ន សារ៉ុង 2605 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីJesus ធ្វើតេស្តផ្នែកសុខភាពរួចហើយនៅក្លឹបថ្មីរបស់រូបគេ
Sportbible News 1276 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប