SaroeunPheara

· 2020-05-06

រថយន្តដឹកទឹកកកពីរគ្រឿងបុកគ្នាបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងរងរបួស២នាក់

#រងរបួស# #រថយន្តដឹកទឹកកក# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ#

592

បុរសម្នាក់ត្រូវបានស្លាប់ និងមនុស្ស ២នាក់ទៀតរងរបួសធ្ងន់ខណៈពេលរថយន្តដឹកទឹកកក ២គ្រឿងបុកគ្នានាព្រឹកថ្ងៃពុធនេះ។មន្ត្រីប៉ូលិសលោក Bantoon Srithiang បាននិយាយថា ​ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៧ និង ៣០នាទីព្រឹកនៅលើផ្លូវលេខ ២០២ ក្បែរ​តំបន់ Ban Nong No ក្នុងស្រុក Sida ខេត្ត Nakhon Ratchasima

អ្នកស្រុកនៅតំបន់នោះបាននិយាយថា ខណៈពេលដែលរថយន្ដដឹកទឹកកកកំពុងធ្វើដំណើរឆ្ពោះទៅស្រុកស៊ីដាក្នុងល្បឿនលឿន ស្រាប់តែផ្ទុះកង់តែម្តង​។ ករណីនេះបណ្តាលឱ្យរថយន្តក្រឡាប់​ហើយបុកទ្រូងផ្លូវនិងហួសទៅបុកក្បាល​រថយន្ត​កង់ ៦ ដែលកំពុងមាន​ផ្ទុកទឹកកកផងដែរ។

រូបតំណាង

​Chatchai Jaemnoy អាយុ ២៦ឆ្នាំ ជាអ្នកបើកបររថយន្តទី១ បានស្លាប់បាត់បង់ជីវិត។ ចំណែកបុរស ២នាក់ទៀតបានជាប់នៅក្នុងរថយន្តដឹកទឹកកកមួយផ្សេងទៀតរងរបួសធ្ងន់។ ពួកគេត្រូវបាន​ជួយសង្គ្រោះ​ដោយអង្គភាពជួយសង្គ្រោះ​ Hook ៣១ ហើយប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ​ស្រុកSida។​

ប៉ូលិសកំពុងស៊ើបអង្កេត​រកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស