សាកសពផ្សោត១ក្បាលត្រូវបានគេប្រទះឃើញអណ្តែតនៅជិតឆ្នេរសមុទ្រខេត្តNakhon Si Thammarat

SaroeunPheara 2020-05-06 17:03:50
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

សាកសពសត្វផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញអណ្តែតនៅលើសមុទ្រចម្ងាយប្រមាណ ២គីឡូម៉ែត្រពីឆ្នេរសមុទ្រមួយក្នុងស្រុក Hua Sai ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវធនធានសមុទ្រ និងឆ្នេរសមុទ្រក្នុងខេត្ត​ Nakhon Si Thammarat

យោងតាមរបាយការណ៍ពីលោក Pithani Yodsurang ជាសមាជិកនៃបណ្តាញខេត្តនេះបានអោយដឹងថា ផ្សោតដែលងាប់នោះមានប្រវែងប្រហែល ២.៥ ម៉ែត្រនិងមានទម្ងន់ប្រហែល ១៥០ គីឡូក្រាម ត្រូវបានគេរកឃើញនៅឈូងសមុទ្រ Hua Sai ក្នុងតំបន់ Ko Phet ។ សាកសពផ្សោតមានសភាពរលួយ ហើយ​ត្រូវបានគេជឿថាបានស្លាប់ប្រហែលមួយសប្តាហ៍មុន។ អ្នកនេសាទមិនអាចដឹកវាមកច្រាំងបានទេដោយសារព្យុះនិងរលកទឹកខ្ពស់។ លោកស្រី Pimchanok Prajamkhai ​ពេទ្យសត្វនៅមជ្ឈមណ្ឌលស្រាវជ្រាវធនធានសមុទ្រនិងឆ្នេរសមុទ្រនៅភាគកណ្តាលនៃឈូងសមុទ្រថៃបានវិនិច្ឆ័យពីរូបភាពដែលបានផ្ញើទៅការិយាល័យរបស់លោកស្រីបានឱ្យដឹងថា សត្វផ្សោតនេះត្រូវបានគេវិនិច្ឆ័យថាជាផ្សោតញី។ មូលហេតុនៃការស្លាប់របស់វាមិនទាន់ត្រូវបានគេដឹងនៅឡើយទេដោយរង់ចាំការត្រួតពិនិត្យបន្ទាប់ពី​យកវាឡើងលើគោក។

រូបតំណាង

រយៈពេល ៦ខែកន្លងមកនេះ ផ្សោតនិងអណ្តើកសមុទ្រជាច្រើនត្រូវបានគេប្រទះឃើញស្លាប់នៅតាមបណ្តោយឆ្នេរសមុទ្រនៃខេត្ត​Nakhon Si Thammarat។ ការពិនិត្យលើសាកសព​សត្វទាំងនោះបានបង្ហាញនូវប្លាស្ទិកដែល​ប្រើសម្រាប់នេសាទស្ថិតនៅក្នុងពោះរបស់សត្វ ហើយសត្វខ្លះបានរងរបួសដោយឧបករណ៍នេសាទ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប