
TNAOT News
· 2020-05-06
ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ លោកយាយ ព្រាប សុវត្ថិ ទទួលមរណភាព
#តារាចម្រៀង# #លោកយាយ# #ព្រាប សុវត្ថិ# #កម្សាន្ត# #តារាខ្មែរ#
7212
ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានជួបទុក្ខធំដោយលោកយាយជាទីគោរពទទួលមរណភាពដោយសារជរាពាធ។
នេះបើយោងទៅតាមផេកផ្លូវការលោក ហេង ឡុង បានឲ្យដឹងថា “ជីដូន លោក ព្រាប សុវត្ថិ បានទទួលមរណភាពដោយជរាពាធ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០”។
បន្ទាប់ពីទទួលដំណឹងដ៏សោកសៅនេះ ធ្វើឲ្យមហាជន រួមទាំងអ្នកសិល្បៈបានចូលរួមរំលែកទុក្ខដ៏ក្រុមគ្រួសារលោក ព្រាប សុវត្ថិ ដែលបាត់លោកយាយជាទីស្រលាញ់ និងសូមឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់សុគតិភពកុំបីឃ្លាំងឃ្លាតឡើយ៕
អត្ថបទដោយ៖ លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)