TNAOT News

· 2020-05-06

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា៖ មន្ត្រី៤នាក់រងពិន័យព្រោះកិបកេងប្រាក់ និងរំលោភក្តីទុកចិត្ត

#ពុករលួយ# #FFC# #សហព័ន្ធកីឡាបាល់ទាត់# #សង្គម# #ព័ត៌មានសង្គម#

3750

ភ្នំពេញ៖ អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា (FFC) លោក កែវ សារ៉េត បានអះអាងថា មន្ត្រី​៤នាក់ដែល​រងពិន័យពីសកម្ម​ភាព​កីឡា​បាល់ទាត់​អស់មួយជីវិត ដោយសារ​អ្នកទាំងនោះពាក់ព័ន្ធ ​នឹង​ការកិបកេងប្រាក់ ​ក្នុងការ​រៀបចំ​​ការ​ប្រកួត​ព្រឹត្តិការណ៍ Tiger Street Football ចាប់តាំងពី​ឆ្នាំ​២០១៣មក។

ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានឲ្យដឹងថា ក្រុម​ការងារ​តាំងពី​ឆ្នាំ​២០១៣នោះ បានយក​ចំណែក​ទឹក​ប្រាក់​៣០ភាគរយនៃឆ្នាំ​នីមួយៗទុក​ដោយមិន​ប្រគល់ឲ្យ​សហព័ន្ធ។ នេះជាការ​រំលោភលើ​សេចក្តីទំនុក​ចិត្ត ​របស់សហព័ន្ធ។

លោក កែវ សារ៉េត បញ្ជាក់ថា ទឹកប្រាក់៥៦៧៣៦ដុល្លារ ត្រូវបានបាត់បង់ ចាប់តាំងពីឆ្នាំ២០១៥មក។ លោកថា ចំនួនទឹកប្រាក់នោះថាច្រើនក៏បាន ប៉ុន្តែ បើយើងនិយាយពីពេលវេលា ចាប់ពីឆ្នាំ២០១៣ មកប្រមាណជា៧ ទៅ៨ ឆ្នាំ ធ្វើឲ្យគណៈកម្មការប្រតិបត្តិលោកមិនពេញចិត្ត ដែលបានរំលោភលើក្រមសីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរក្នុងវិស័យបាល់ទាត់ របស់កម្ពុជា ហើយក៏ប៉ះពាល់ផងដែរដល់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា មន្ត្រីទាំងបួនរូបនោះមាន​ លោក ម៉ៃ តុលា អគ្គ​លេខាធិការរង លោក គល់ សុភារម្យ ប្រធានការិយាល័យ​រដ្ឋបាល លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យ​ប្រកួត និង​លោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្តាល៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស