TNAOT News
· 2020-05-06
ការបង្ខំផាកពិន័យចរាចរណ៍ ដើម្បីឲ្យពលរដ្ឋងាកមកគោរពច្បាប់
#គោរពច្បាប់# #អគ្គស្នងការនគរបាលជាតិ# #ច្បាប់ចរាចរណ៍ផ្លូវគោក# #សង្គម# #នយោបាយជាតិ#
6680
ភ្នំពេញ៖ ការបង្ខំផាកពិន័យគាត់ តាមអនុក្រឹត្យលេខ៣៩នេះ គឺដើម្បីបង្ខំគាត់ ធ្វើឱ្យគាត់រាងចាល ដើម្បីឱ្យគាត់ងាកមកគោរពច្បាប់វិញ។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកអគ្គស្នងការរងបន្តថា ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការផាកពិន័យ គឺប្រជាពលរដ្ឋ ដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍ បានទទួលយកនូវកំហុសឆ្គងនេះទាំងអស់គ្នា។
លោកគូសបញ្ជាក់ទៀតថា កងកម្លាំងនគរបាលជាតិ នៅតែប្តេជ្ញាចិត្តបន្តអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនគិតថ្ងៃសៅរ៍ អាទិត្យ ដើម្បីចាប់បង្ខំឱ្យអ្នកដែលមិ នគ្រោពច្បាប់ ងាកមកគោរពច្បាប់ទាំងអសគ្នា ហើយយើងសង្ឃឹមថា អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមានទម្លាប់មិនគោរពច្បាប់ ងាកមកភ្ញាក់រលឹកមកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ។
ការចូលរួមរបស់ប្រជាពលរដ្ឋ គឺកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយនូវការធ្វើឱ្យខូចខាតមធ្យោបាយ កាត់បន្ថយការខាតបង់ថវិការបស់ប្រជាពលរដ្ឋ កាត់បន្ថយរបួសស្នាម កាត់បន្ថយការស្លាប់ ជាពិសេសគឺសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដើម្បីភាពថ្លៃថ្នូរ និងស៊ីវីល័យ៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
និយាយមែន! ឆ្នាំទាំង ៣ ជីវិតនេះមិនបាច់ភ័យរឿងដាច់លុយទេ កាន់តែធាត់ កាន់តែហត់នឹងរាប់លុយ
មានរបស់ខ្លះ ខ្ញុំបានត្រៀមខ្លួនបាត់បង់រួចហើយ មិនមែនខ្ញុំមិនចេះថែ ឬមិនថែនោះទេ តែមកពីវាមិនមែនជាកម្មសិទ្ធរបស់ខ្ញុំ
រឿងសោកស្ដាយបំផុតទាំង៥ក្នុងជីវិត ជឿជាក់ថាមនុស្សគ្រប់គ្នាមានយ៉ាងហោចណាស់មាន១ចំណុចក្នុងនោះ
៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច
យោបល់ទាំងអស់ (0)