Sokundara
· 2020-05-06
មន្រ្ដី៤នាក់ដែលសហព័ន្ធបាល់ទាត់កម្ពុជា សម្រេចព្យួរ១ជីវិតនោះ គឺដោយសារកិបគេងលុយជំនួយរាប់សែនដុល្លារ តាំងពី២០១៣ មកម្ល៉េះ
#កិបកេង# #សហព័ន្ធ# #កីឡា# #ព្យួរ# #មន្រ្ដី# #បាល់ទាត់អន្តរជាតិ#
20014
នៅថៃ្ងនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតប្រកាសសម្រេចព្យួរឈ្មោះមន្រ្ដីរបស់ខ្លួនចំនួន៤នាក់ ដោយមិនឲ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់១ជីវិត ក្រោយពីរកឃើញថាប្រព្រឹត្តអំពើមិនសមរម្យ។
មន្ដ្រីចំនួន៤នាក់នោះមានដូចជាម៉ៃ តុលា ទុយ វិច្ឆិកា ឆាំង ពិសិដ្ឋ និងគល់ សុភារម្យ ដែលបុគ្គលទាំងនេះបានប្រព្រឹត្ដនូវកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រុមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា បុគ្គលទាំង៤នាក់នេះ បានកិបកេងប្រាក់ដែលក្រុមហ៊ុន Tiger បានជួយដល់សហព័ន្ធបាល់ទាត់កម្ពុជារាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក ក្រៅពីបានធ្វើព្រឹត្តិការណ៍ Tiger Street តែបុគ្គលទាំង៤ខាងលើបានកិបកេងរាល់ឆ្នាំ ដោយយកប្រហែល៣០% នៃប្រាក់ដែលគេបានជួយឧបត្ថម្ភឬគិតជាប្រាក់ប្រហែលជាជាង៥ម៉ឺនដុល្លារ៕
ប្រភព៖ FFC
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្ព័ន្ធមិត្តរបស់លោក ពូទីន៖ សហភាពអឺរ៉ុប មានពុតត្បុតចំពោះការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី
មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក
កាហ្សាក់ស្ថាន ប្រកាសដាក់រដ្ឋគ្រាមានអាសន្នក្នុង១០រដ្ឋ ស្របពេលដែលមានទឹកជំនន់ខ្លាំង ដែលជាច្រើនទសវត្សរ៍មកហើយពុំធ្លាប់មាន
អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត
យោបល់ទាំងអស់ (0)