TNAOT News

· 2020-05-07

Yuna ចូលរួមជាមួយ Kang Daniel និងតារាអាស៊ីផ្សេងទៀតសម្រាប់ការប្រគំតន្ត្រីតាមអនឡាញ

#Kang Daniel# #តារាចម្រៀង# #Covid-19# #កម្សាន្ត# #តារាអន្តរជាតិ#

7268

តារាចម្រៀងម៉ាឡេស៊ី Yuna នឹងចូលរួមជាមួយក្រុមសិល្បៈករអាស៊ីដ៏ឆ្នើមផ្សេងទៀតនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ Asia Rising Forever ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ 88rising ដែលជាស្លាកតន្ត្រីដែលមានគោលបំណងផ្សព្វផ្សាយសិល្បករអាស៊ីនៅសហរដ្ឋអាមេរិក ការប្រគុំតន្រ្តីនឹងប្រព្រឹត្តទៅនៅម៉ោង ៩ ព្រឹកថ្ងៃទី ៧ ឧសភា (ម៉ោងនៅម៉ាឡេស៊ី) តាមបណ្តាញសង្គមធ្វីតធឺនិងយូធូប។ សិល្បករផ្សេងទៀតគ្រោងនឹងសម្តែងរួមមាន Kang Daniel របស់ប្រទេសកូរ៉េខាងត្បូង Phum Viphurit របស់ប្រទេសថៃ Rich Brian របស់ឥណ្ឌូនេស៊ីនិងលោក Inigo Pascual របស់ហ្វីលីពីន។ក្រៅពីការសម្តែងដ៏ស្និទ្ធស្នាល សិល្បករក៏នឹងចូលរួមផ្តល់បទសម្ភាសន៍និងលេងល្បែងកំសាន្តនិងសកម្មភាពសប្បាយៗផ្សេងៗផងដែរ។

សេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្តល់ដោយបណ្ដាញសង្គមធ្វីតធឺបាននិយាយថា “ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ ការបរិច្ចាគក៏នឹងត្រូវបានធ្វើឡើងដើម្បីជំនះការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិអាស៊ីនៅជុំវិញពិភពលោកដោយសារតែជំងឺ Covid-19”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស