TNAOT News

· 2020-05-07

តុកកែជើងកោងភ្នំជី ជាល្មូនប្រភេទថ្មីនៅព្រៃឡង់ ខេត្តកំពង់ធំ

#តុកកែប្រភេទថ្មី# #សង្គម# #ព្រៃឡង់# #ល្មូន# #ព័ត៌មានសង្គម#

4186

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ និង អភិរក្សរបស់អង្គការសម្ព័ន្ធសត្វព្រៃ និង ធម្មជាតិ នៅកម្ពុជា បានស្រាវជ្រាវរកឃើញ សត្វល្មូនមួយប្រភេទថ្មី គឺអម្បូរសត្វតុកកែ ដែលពិភពលោកគ្មានទាល់តែសោះ មានតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះ ហើយត្រូវបានរកឃើញនៅក្នុងព្រៃឡង់ ខេត្តកំពង់ធំ ត្រូវបានដាក់ឈ្មោះជាភាសារខ្មែរថា «តុកកែជើងកោង ភ្នំជី»។ នេះបើតាមការផ្សារយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីម្សិលមិញ។

អ្នកសម្របសម្រួលរបស់អង្គការសម្ព័ន្ធសត្វព្រៃ និង ធម្មជាតិ និងជាអ្នកបានចូលរួមស្រាវជ្រាវដោយផ្ទាល់ លោក នាង ធី បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមការងាររបស់លោកបានធ្វើការស្រាវជ្រាវយ៉ាងយូរ នៅក្នុងតំបន់ព្រៃឡង់ ហើយជាលទ្ធផលក៏បានឃើញល្មូនមួយប្រភេទ ជាអម្បូរសត្វ តុកកែដ៏ចម្លែកមួយប្រភេទ នៅក្នុងព្រៃឡង់ ក្នុងខេត្តកំពង់ធំ តំបន់ភ្នំជី ។

ក្រោយពីចុះស្រាវជ្រាវអស់រយៈពេល ០៥ថ្ងៃ ពិសេសនៅពេលយប់ នៅតំបន់ភ្នំជី ក្រុមការងាររបស់លោកបានប្រទះឃើញសត្វ តុកកែ មួយប្រភេទនេះ ដែលអ្នកស្រុកនៅទីនេះមិនដែលបានឃើញពីមុនមកឡើយ ។ ឆ្លងតាមការតាមដាន និងស្រាវជ្រាវ ឃើញថា សត្វតុកកែ នេះវាចេញរកស៊ីសត្វល្អិតតែពេលយប់ ទើបប្រជាពលរដ្ឋនៅតំបន់ភ្នំជីនោះមិនដែលបានឃើញវាឡើយ ។

ក្រោយពីធ្វើផ្ទៀងផ្ទាត់ជាមួយអម្បូរសត្វ តុកកែ នៅបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក និង បានផ្ញើរូបសំណាកទៅធ្វើការបន្ថែមនៅសហរដ្ឋអាមេរិក ឃើញថា មិនមានសត្វ តុកកែ នៅប្រទេសណាមួយដូចប្រភេទសត្វ តុកកែ នេះឡើយ ទើបក្រុមអ្នកស្រាវជ្រាវពិភពលោក ដាក់ឈ្មោះថា «តុកកែជើងកោង ភ្នំជី» ៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស