TNAOT News
· 2020-05-07
ប៉ូឡូញ ផ្អាកបោះឆ្នោតប្រធានាធិបតី ដើម្បីកាត់បន្ថយការឆ្លងរាលដាលកូវីដ១៩
#COVID-19# #ប៉ូឡូញ# #សង្គម# #បោះឆ្នោត# #នយោបាយជាតិ#
2041
គណបក្សកាន់អំណាចប៉ូឡូញ កាលពីថ្ងៃទី៦ ខែឧសភា បានព្រមព្រៀងគ្នា ផ្អាកបោះឆ្នោតប្រធានាធិបតី ដែលត្រូវធ្វើឡើង នៅថ្ងៃទី១០ ខែឧសភានេះ ដោយសារភ័យខ្លាចការឆ្លងរាលដាលកូវីដ១៩កាន់តែខ្លាំងឡើង។
ការសម្រេចពន្យារពេលបោះឆ្នោតបានកើតឡើង ក្រោយបណ្តាគណបក្សមិនឯកភាពគ្នាទៅលើពេលវេលាបោះឆ្នោត ដោយសារតែការឆ្លងកូវីដ១៩។ តាមសេចក្តីប្រកាស នៅតាមបណ្តាញសង្គម Twitter របស់គណបក្សច្បាប់និងយុត្តិធម៌( PiS) លោក Jaroslaw Kaczynski ប្រធានគណបក្ស បានបញ្ជាក់ថា តុលាការកំពូលនឹងកំណត់ពេលវេលាបោះឆ្នោតឲ្យបានឆាប់បំផុត។
គណបក្ស PiS បានលើកឡើងថា ការបោះឆ្នោតចាំបាច់ ត្រូវតែធ្វើឡើងឲ្យបាន មុនថ្ងៃទី២៣ ខែឧសភា ខណៈអាណត្តិប្រធានាធិបតី Andrzej Duda នឹងត្រូវបញ្ចប់តាមច្បាប់រដ្ឋធម្មនុញ្ញ។
ប៉ុន្តែដោយសារតែស្ថានភាពប្រទេសជាតិ មិនអំណោយផល ព្រោះតែការឆ្លងរាលដាល នៃកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ ទើបគណបក្សប្រឆាំងចង់ឲ្យរដ្ឋាភិបាល បន្តរក្សាប្រទេសក្នុងគ្រាអាសន្ន ដោយពន្យារពេលបោះឆ្នោតប្រធានាធិបតី ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ១៩៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)