TNAOT News

· 2020-05-07

ប្រទះឃើញចម្លាក់អណ្ដើកដ៏ធំមួយ នាសម័យបុរាណ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

#ដើរលេង# #បុរាណវិទ្យា# #វត្ថុបុរាណ# #ចម្លាក់# #ដើរលេងស្រុកខ្មែរ#

20537

សៀមរាប៖ ប្រទះឃើញចម្លាក់អណ្ដើកដ៏ធំមួយនៅខាងក្រោមប្រាសាទកណ្ដាលស្រះ អំឡុងពេលក្រុមការងារបុរាណវិទូនៃអាជ្ញាធរអប្សរាកំពុងធ្វើកំណាយនៅការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់។ នេះបើយោងតាមផេកផ្លូវការអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

បើយោងតាមរូបភាពដែលបានបង្ហោះនៅផេកអាជ្ញាធរជាតិអប្សរា យើងអាចសង្កេតឃើញថា ចម្លាក់ថ្មសត្វអណ្តើក ដែលប្រទះឃើញដ៏គួរភ្ញាក់ផ្អើលនេះ មានសភាពដ៏ធំមួយ ដែលបុណ្យវិទ្យាជឿជាក់ថា មានអាយុកាលរាប់រាយឆ្នាំមកហើយ។

គួររម្លឹកឱ្យដឹងថា នាពេលថ្មីៗនេះ គេបានរកឃើញវត្ថុបុរាណចំនួន៣ម្ដងរួចមកហើយ ដោយរួមមាន ត្រីសូល៍ធ្វើពីលោហៈចំនួន ២ បំណែកខ្វាតពណ៌ស ឬគ្រីស្តាល់ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគធំមួយ ដែលបានកប់នៅក្នុងដីរាប់រយឆ្នាំមកហើយ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស