Sokundara
· 2020-05-07
មានតែគ្រូបង្វឹកម្នាក់នេះគត់ ឈ្នះជើងឯក FA Cup បានច្រើនជាងគេ
#កីឡា# #គ្រូបង្វឹក# #Wenger# #បាល់ទាត់អន្តរជាតិ# #FA Cup#
20241
លោក Arsene Wenger គឺជាបុគ្គលតែម្នាក់គត់ ដែលឈ្នះពានរង្វាន់ FA Cup បានច្រើនជាងគេក្នុងនាមជាគ្រូបង្វឹក នៃប្រវត្ដិសាស្រ្ដបាល់ទាត់អង់គ្លេស។

បុរសសញ្ជាតិបារាំងនេះ បានឈ្នះពានរង្វាន់ធំជាងគេរបស់អង់គ្លេសលំដាប់ទី២នេះ បានចំនួន៧ដង ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ស្របពេល Sir Alex Ferguson គឺជាបុរសតែម្នាក់គត់ដែលឈ្នះពានលីគ១៣ដង ច្រើនជាង Wenger (៣ដង)។
Arsene Wenger បានសម្រេចចាកចេញពី Arsenal កាលពីឆ្នាំ២០១៨ ក្រោយពីចំណាយពេលជាង២២ឆ្នាំដឹកនាំក្លឹបមួយនេះ៕

ប្រភព៖ Opta
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)