TNAOT News

· 2020-05-07

ផ្លូវមួយចំនួននៅខណ្ឌបឹងកេងកង ក្លាយជាចំណតរថយន្តដឹកបន្លែនិងផ្លែឈើ យ៉ាងអនាធិបតេយ្យ

#ការកកស្ទះ# #សង្គម# #សណ្ដាប់ធ្នាប់# #អាណាធិតេយ្យ# #តារាខ្មែរ#

3977

 ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់រំដោះចិញ្ចើមផ្លូវសារធារណ:នានាក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសបញ្ហាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ខិតខំរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណ:ឱ្យមានសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ។

តែផ្ទុយទៅវិញ អាជ្ញាធរសង្កាត់ទួលស្វាយព្រៃទី២ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង មិនបានយកចិត្តទុកដាក់ អនុវត្តន៍ទៅតាមគោលការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញឡើយ ផ្ទុយស្រលះទៅវិញ បែរជាបណ្ដែតបណ្ដោយឱ្យរថយន្តឈប់ចតសាងទំនិញ និងដាក់បន្លែផ្លែឈើពេញផ្លូវមួយចំនួន យ៉ាងអនាធិបតេយ្យ បង្កឱ្យមានបញ្ហាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាពទីក្រុង ដោយសារតែផលប្រយោជន៍ចូលហោប៉ាវផ្ទាល់ខ្លួនមិនខ្វល់ពីអ្វីទាំងអស់។

ជាក់ស្តែងនៅកំណាត់ផ្លូវលេខ២១៧ ផ្លូវលេខ៣៥៦ ផ្លូវ លេខ៣៦៤ ផ្លូវលេខ៣៧៤ និងផ្លូវជាប់របងសាលាទួលស្វាយព្រៃ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ បានក្លាយជាចំណតរថយន្តសាងទំនិញនឹងជាកន្លែងដាក់ទំនិញរបស់អាជីវករពេញផ្លូវទៅហើយ បង្កការកកស្ទះចរាចរណ៍ដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋនឹងធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវសាធារណៈ និងអាចកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

តាមប្រភពព័ត៌មានពីមហាជន បានលើកឡើងថា ផ្លូវសាធារណៈដែលក្លាយជាចំណតសាងទំនិញ ដាក់តាំងទំនិញ យ៉ាងអនាធិបតេយ្យ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនេះ ប្រហែលជាមានលាភសក្ការៈដល់អាជ្ញាធរមូលដ្ឋាន ហើយទើបអាជីវករអាចដាក់ទំនិញតាំងលក់ដូរ បន្លែ ផ្លែឈើ ទំនិញផ្សេង នឹងឈប់ចតរថយន្តសាងទំនិញពេញផ្លូវសាធារណៈបានដោយរលូនយ៉ាងនេះ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ចំពោះការដាក់ទំនិញតាំងលក់ដូរ នឹងឈប់ចតរថយន្តយ៉ាងអនាធិបតេយ្យនេះឡើយ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវខាងលើជារៀងរាល់ថ្ងៃ បានសំណូមពរដល់លោក ធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង  ព្រមទាំងលោកចៅសង្កាត់ទួលស្វាយព្រៃទី២ មានវិធានការចាត់ការដោះស្រាយបញ្ហាខាងលើនេះ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋានខ្លះផង កុំគិតតែទទួលផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:នឹងសង្គម៕ ដោយ៖ សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស