SaroeunPheara

· 2020-05-07

គណបក្ស Kao Klai ស្នើឱ្យមានការត្រួតពិនិត្យថវិកាដែលរដ្ឋាភិបាលថៃចំណាយអស់២ទ្រីលានបាត

#ការចំណាយ# #សង្គម# #គណបក្ស Kao Klai# #លោក Pita Limjaroenrat# #នយោបាយជាតិ#

810

គណបក្សប្រឆាំង Kao Klai (ឈានឆ្ពោះទៅមុខ) បានស្នើសុំដាក់ញត្តិបន្ទាន់មួយទៅសភាតំណាងរាស្រ្តថៃនៅថ្ងៃនេះ ដោយទាមទារឱ្យបង្កើតគណៈកម្មការពិសេសមួយដើម្បីពិនិត្យនិងតាមដានការចំណាយទឹកប្រាក់របស់រដ្ឋាភិបាល​ចំនួន ពីរទ្រីលានបាតក្នុង ការទប់ស្កាត់ផលប៉ះពាល់នៃវីរុសកូរ៉ូណា។

រូបតំណាង

មេដឹកនាំគណបក្សប្រឆាំងលោក Pita Limjaroenrat បាននិយាយនៅថ្ងៃនេះថា គណៈកម្មាធិការពិសេសដែលបានស្នើសុំនោះមិនត្រឹមតែពិនិត្យមើលអំពើពុករលួយដែលអាចកើតមានក្នុងការចំណាយថវិកា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលទៅលើប្រសិទ្ធភាព​នៃការគ្រប់គ្រង​ផងដែរ។ លោកបានចង្អុលបង្ហាញថាការចំណាយថវិកា​ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវដើម្បី​ធានានូវតម្លាភាពនិងប្រសិទ្ធភាព។

រូបតំណាង

ប្រសិនបើសំណើរបស់គណបក្សប្រឆាំង​ត្រូវបានបដិសេធដោយរដ្ឋាភិបាល នោះមេដឹកនាំគណបក្ស Kao Klai ​​​នឹងតាមដានការចំណាយទាំងនោះ បើទោះបីជាវាអាចមាន​ខ្វះចន្លោះខ្លះក៏ដោយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)