TNAOT News

· 2020-05-07

ឈិត សុវណ្ណបញ្ញា ស្រស់ស្អាតដូចព្រះនាងពេលគ្រងឈុតបែបនេះ!

#តារាចម្រៀង# #កម្សាន្ត# #ឈិត សុវណ្ណបញ្ញា# #តារាខ្មែរ# #គ្រងឈុត#

3655

តារាចម្រៀងស្រគត់ស្រគំកញ្ញា ឈិត សុវណ្ណបញ្ញា ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា នាងមិនត្រឹមតែច្រៀងពីរោះនោះទេ ថែមទាំងរូបសម្រស់ស្រស់ស្អាតពីកំណើតទៀតផង។


ជាក់ស្តែងថ្មីៗនេះ ឈិត សុវណ្ណបញ្ញា បានបង្ហាញខ្លួនគ្រងឈុតពណ៍មាសដ៏ស្រស់ស្អាតដូចព្រះនាង និងពាក់គ្រឿងអលង្ការពេជ្រលំអខ្លួនមានពន្លឺភ្លឺចែងចាំង ជាមួយការផាត់មុខស្រាលៗអមដោយស្នាមញញឹមស្រទន់មានមន្តស្នេហ៍ ជាហេតុធ្វើឲ្យកំលោះៗមិនតិចនាក់នោះទេ ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង។


ជាមួយការគ្រងឈុតសម្លៀកបំពាក់សមសួន ឈិត សុវណ្ណបញ្ញា ត្រូវបានអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ ថានាងពិតជាស្រស់ស្អាត មើលកាន់តែយូរកាន់តែមានមន្តស្នេហ៍៕

អត្ថបទដោយ៖​ លក្ខិណា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស