TNAOT News

· 2020-05-07

UN អំពាវនាវ​ប្រាក់ ៦,៧​ ពាន់លានដុល្លារ​ប្រឆាំងកូវីដ១៩ ​នៅប្រទេសក្រីក្រ

#COVID-19# #សុខភាព# #UN# #ជំងឺ# #ប្រទេសក្រីក្រ#

9785

អង្គការសហប្រជាជាតិ​ បានប្រកាស​ នៅថ្ងៃទី៧ ខែឧសភាថា ខ្លួនបង្កើនការអំពាវនាវ ស្វែង​រកទឹកប្រាក់​ ដើម្បីប្រយុទ្ធប្រឆាំង​នឹងការឆ្លង​រាតត្បាត នៃកូវីដ​១៩ ក្នុងនោះ​កាលពីមុន​អំពាវនាវរកតែ​២ពាន់លានដុល្លារ ប៉ុន្តែ​នៅពេលនេះ​បន្ថែមការអំពាវនាវ​ឲ្យគ្រប់​ ចំនួន ៦,៧​ ពាន់​លានដុល្លារ ។ 

មន្ត្រីទទួលបន្ទុក​មនុស្សធម៌របស់ UN​ បានបញ្ជាក់ថា ការឆ្លងរាតត្បាត​ មិនត្រូវបានរំពឹងគិតថា ឆ្លងទៅដល់ប្រទេសក្រីក្របំផុត​របស់​ពិភព​លោក​នោះទេ ​ក្នុងរយៈពេល​ពី​៣ខែទៅ៦ខែនេះ។ ប៉ុន្តែ​ភស្តុតាង​បែរជាបានបង្ហាញច្បាស់ហើយ អំពី​ការបាត់បង់ប្រាក់ចំណូល និងការ​អត់​ការងារធ្វើ, ការ​ផ្គត់ផ្គត់អាហារ​មានការធ្លាក់ចុះ ហើយតម្លៃ​ម្ហូបអាហារ​កើនឡើង ។ កុមារៗ​បាត់បង់​ឱកាសទទួលបាន​វ៉ាក់សាំង​ និងចំណី​អាហារ។

តាំងពីដំបូងទី ថ្ងៃទី២៥ ខែ​មីនា UN បាននិយាយថា ទឹកប្រាក់​១ពាន់លានដុល្លារ ​ត្រូវបានរៃអង្គាស ​ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​នៅក្នុងប្រទេសប្រហែល​៣៧​ ជុំវិញ​ពិភពលោក ឲ្យ​ប្រយុទ្ធប្រឆាំងនឹង​កូវីដ​១៩ ។ 

 នៅក្នុងការអំពាវនាវ​ជាថ្មី​ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ អង្គការសហប្រជាជាតិ​បានរួមបញ្ចូល​ប្រទេស​បន្ថែមទៀត​ ដែលត្រូវជួយ រួមមាន៖ ប្រទេសបេនីន, ជីប៊ូទី, លីបេរីយ៉ា, ម៉ូហ្សំប៊ិក, ប៉ាគីស្ថាន, ហ្វីលីពីន, សៀរ៉ាឡេអូន, តូហ្គោ និងហ្ស៊ីមបាវេ ផងដែរ ។

មន្ត្រី UN បញ្ជាក់ថា នៅក្នុងប្រទេសក្រីក្របំផុត យើងអាចមើលឃើញសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ខណៈដែលប្រាក់ចំណូលពីការនាំចេញ, ប្រាក់បញ្ញើ និងទេសចរណ៍មានការបាត់បង់ ។ ប្រភពថា ប្រសិនបើយើងមិនចាត់វិធានការទេ ឥឡូវនេះ​យើងគួរតែត្រៀមសម្រាប់ការកើន​ឡើងនូវហានិភ័យ ដូចជា ភាពអត់ឃ្លាន និងភាពក្រីក្រ «អ្នកអត់ឃ្លាន និងគ្រោះទុរ្ភិក្សបាននិងកំពុងចាំងស្រមោល» ។

អង្គការស្បៀងអាហារពិភព បានអះអាងថា ខ្លួនបានជួយដល់មនុស្ស ជិត១០០លាននាក់ ក្នុងមួយថ្ងៃហើយ « ប្រសិនបើយើងមិនអាចរក្សា​ប្រតិបត្ដិការចាំបាច់ទាំងនោះបានទេ ជំងឺរាតត្បាតនឹងចាប់ផ្តើមរាលដាលនៅពេលឆាប់ៗនេះ»៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស