TNAOT News
· 2020-05-07
ក្រុមអភិរក្សសាទរ ក្រោយប្រទះឃើញសត្វទន្សោងមួយហ្វូង រត់លេងពេញដែនជម្រក
#សត្វ# #សត្វព្រៃ# #ទន្សោង# #ការអភិរក្ស# #សត្វជិតផុតពូជ#
9508
មណ្ឌលគិរី៖ នាពេលថ្មីៗនេះក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF បានប្រទះឃើញសត្វទន្សោងមួយហ្វូង ដែលកំពុងរស់នៅយ៉ាងមានក្ដីសុខ នៅដែនជម្រកសត្វព្រៃភ្នំព្រេច នាខេត្តមណ្ឌលគិរី។ នេះបើយោងតាមផេកផ្លូវការអង្គការស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ។
អង្គការស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF បានបញ្ជាក់ថា សត្វទន្សោងមួយហ្វូងនេះមានចំនួនសរុបប្រមាណជា ៧ក្បាល ក្នុងនោះមានរាប់បញ្ចូល ទន្សោងវ័យជំទង់មួយក្បាល និងទន្សោងបាធំមួយក្បាលផងដែរ។ តាមអ្នកវិទ្យាសាស្រ្តអង្គការខាងលើបានឱ្យដឹងថា សកម្មភាពហ្វូងសត្វទន្សោងរត់ ត្របាញ់បែបនេះ ទំនងបណ្តាលមកពីពួកវាផ្អើលដោយហ្វូងសត្វដទៃទៀត ឬដោយផ្អើលនឹងវត្តមាន របស់អ្នកតាមដាននិងស្រាវជ្រាវសត្វព្រៃ។
គួជម្រាបថា សត្វទន្សោង (Bos javanicus) ជាប្រភេទសត្វ ដែលត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ វាស្ថិតក្នុងអំបូរ គោសាទិស មានមាឌធំ កម្លាំងខ្លាំង ហើយធន់។ សត្វនេះទំនងជាពូជសត្វ ដែលផ្តល់ដើមកំណើត ដល់ពពួកគោសាទិសស្រុក ក្នុងតំបន់អាស៊ីអាគ្នេយិ៍ផងដែរ។
អ្នកវិទ្យាសាស្រ្តដដែលបានលើកឡើងទៀតថា សត្វទន្សោងជាសត្វចំណីមួយប្រភេទដ៏សំខាន់របស់សត្វខ្លាធំ តែថាចំនួននិងការរស់រានរបស់សត្វទន្សោងកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រក ដែលបណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃ។ ការថតបាននូវរូបភាពវីដេអូដោយ ទូរស័ព្ទដៃមួយនេះបានតម្រូវឲ្យសមាជិកក្រុមស្រាវជ្រាវអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីធានា សុវត្ថិភាពផ្ទាល់ខ្លួន និងអាចផ្តិតបាននូវភស្តុតាងបញ្ជាក់ពីវត្តមានរបស់សត្វនេះ នៅក្នុងតំបន់ការពារធម្មជាតិ ដែលសម្បូរដោយប្រភេទជីវៈចម្រុះរបស់កម្ពុជាមួយនេះ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Young People from Six Lancang-Mekong Countries Jointly Deliver a "Youth Symphony"
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
ភាគទី 24: លី ជីសិន៖ ឧត្តមសេនីយ៍កងទ័ពមិនធម្មតា
សហព័ន្ធគុនខ្មែរ និងសហព័ន្ធឃីកបុកស៊ីងកូរ៉េ ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការកីឡា និងវប្បធម៌
យោបល់ទាំងអស់ (0)