TNAOT News

· 2020-05-07

ឧទ្ធម្ភាគចក្រ​ Mi-17 របស់កម្លាំងជើងអាកាសឥណ្ឌា ធ្លាក់នៅភាគឦសានប្រទេស

#ឥណ្ឌា# #ទ័ពអាកាស# #ឧទ្ធម្ភាគចក្រ# #សង្គម# #គ្រោះថ្នាក់# #តារាខ្មែរ#

1747

យោងតាម​កងកម្លាំងជើងអាកាសឥណ្ឌា (IAF) បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ​​បាននិងកំពុងធ្វើដំណើរ ចេញពីតំបន់ Chaten ទៅកាន់តំបន់ Mukutang ស្ថិតក្នុងរដ្ឋ Sikkim ប្រទេសឥណ្ឌា បានចុះចតបន្ទាន់​​ ហើយបានបុកជាមួយ​នឹងដី ។ 

ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង៧ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។ មនុស្ស​៦នាក់​នៅលើ​ឧទ្ធម្ភាគចក្រ​នោះ​​រងរបួស​ម្នាក់ ។ មូលហេតុ​ចុះចតបន្ទាន់ សង្ស័យដោយសារ​ស្ថានភាពអាកាសធាតុ​ មិនអំណោយផល ។ 

សេចក្តីថ្លែងការណ៍​របស់ (IAF) បញ្ជាក់ថា ប្រតិបត្តិការស្វែងរកធ្វើឡើងដោយ​ឧទ្ធម្ភាគចក្រ​២គ្រឿង និងកងកម្លាំងនៅលើដីផងដែរ នៅមិនទាន់ទៅដល់កន្លែងកើតហេតុ​នៅឡើយ ។ ការស៊ើបអង្កេត​រកមូលហេតុពិតប្រាកដ​ត្រូវបានធ្វើឡើង ។ 

ឧទ្ធម្ភាគចក្រ Mil-17-V5 ជាឧទ្ធម្ភាគគំរូដឹកជញ្ជូន​នេះ ត្រូវបានបំពាក់ដោយ​ម៉ាស៊ីន Klimov VK-2500 turboshaft ថ្មី ។ វាជាផ្នែកមួយ​នៃ​ម៉ាស៊ីន​ត្រកូល Mil-17 ដែលជាឧទ្ធម្ភាគចក្រ​បើប្រាស់បានពហុកិច្ចការ​នោះ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស