TNAOT News

· 2020-05-07

ពលរដ្ឋអូស្ត្រាលីប្រឈមការធ្វើអត្តឃាតដោយអត់ការងារធ្វើ បណ្តាលមកពីកូវីដ១៩

#COVID-19# #អូស្ត្រាលី# #សង្គម# #ព័ត៌មានសង្គម# #អត្តឃាត#

1414

កូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យ​សេដ្ឋកិច្ច និងសង្គម នៅគ្រប់ប្រទេសទាំងអស់ នៅជុំវិញពិភពលោក។ បន្ទាប់ពី​ពល​រដ្ឋ​ស្លាប់​កូវីដ១៩ ក៏មានពលរដ្ឋជាច្រើនទៀតស្លាប់ដោយការធ្វើអត្តឃាត ដោយសារតែអត់ការងារធ្វើ ធុញថប់នឹងជីវិត។

ដោយសារតែកត្ដាទាំងនេះហើយ បានបង្ខំឲ្យប្រទេសជាច្រើនសម្រេច រស់នៅជាមួយកូវីដ១៩ ​រង់ចាំថ្នាំព្យាបាល ផលិតដោយជោគជ័យ​។ ការ​បើកដំណើរសេដ្ឋកិច្ចឡើងវិញ ក្នុងគោលដៅជួយផ្តល់ការងារធ្វើដល់ពលរដ្ឋ បញ្ចៀសការធុញទ្រាន់ នៅក្នុងជីវិត​ អាចនឹងនាំឲ្យមានពលរដ្ឋធ្វើអត្តឃាតច្រើនជាង ស្លាប់ដោយកូវីដ១៩។

ជាក់ស្តែង ការជះឥទ្ធិពលទៅលើសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសអូស្ត្រាលី កាន់តែច្រើន ដោយសារកូវីដ១៩​។ មកទល់ពេលនេះ​អ្នកស្លាប់ដោយកូវីដ​១៩ ជិត​១០០នាក់ប៉ុណ្ណោះ ប៉ុន្តែឥទ្ធិពលរបស់វាបានធ្វើឲ្យមនុស្សធ្វើអត្តឃាត កើនឡើងខ្ពស់ជាងនេះដល់ទៅ​១០ដង​។

បើតាមលទ្ធផលស្រាវជ្រាវថ្មីបំផុត ស្តីពីសុខភាពស្មារតី ផ្លូវចិត្ត នៅអូស្ត្រាលី បានបង្ហាញឲ្យឃើញថា​ការជះឥទ្ធិពលទៅ​លើវិស័យ​សេដ្ឋកិច្ច និងសង្គម ដោយសារកូវីដ១៩ ទើបធ្វើឲ្យចំនួនពលរដ្ឋធ្វើអត្តឃាតកើនឡើង៥០ភាគរយ។ បើប្រៀបធៀបនឹងអ្នកស្លាប់ដោយកូវីដ​ គឺ​ច្រើនជាង១០ដង មានន័យថា អ្នកស្លាប់ដោយសារកូវីដ១៩ នៅអូស្ត្រាលីមានតែ​១០០នាក់ប៉ុណ្ណោះ ចំណែកអ្នកធ្វើអត្តឃាត ពាក់ព័ន្ធនឹង​កូវីដ១៩​ មានរហូតដល់ជាង​១០០០នាក់​។

បើតាមលទ្ធផលស្រាវជ្រាវរបស់មហាវិទ្យាល័យ  Sydney ​បានបញ្ជាក់ថា ចំនួនពលរដ្ឋអត់ការងារធ្វើ នៅក្នុងប្រទេសនេះបានកើនឡើង ១០​ភាគរយ ដោយសារកូវីដ១៩ ដូច្នេះចំនួនអ្នកធ្វើអត្តឃាតកើនឡើងបន្ថែម ចន្លោះពី​២៥ដល់៣០ភាគរយ​ ក្នុងនោះ​មានភាគច្រើន​ជា​មនុស្សវ័យក្មេង។

សាស្ត្រាចារ្យ ​Lan Hickie បានបញ្ជាក់ថា បើចំនួនអ្នកអត់ការងារធ្វើ កើនឡើង ១៥ភាគរយ ចំនួនអ្នកធ្វើអត្តឃាត ក៏កើនឡើងដល់ទៅ ៥០ភាគរយ៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស