Sokundara

· 2020-05-08

រំលឹករឿងដ៏ជូរចត់របស់ Barca! ថៃ្ងនេះ ឆ្នាំមុន Messi, Suarez និយាយយ៉ាងដូច្នេះ ក្រោយត្រូវ Liverpool តប់ ៤-០

#Liverpool# #FC Barcelona# #កីឡា# #Messi# #បាល់ទាត់អន្តរជាតិ#

20049

ថៃ្ងនេះ កាលពីឆ្នាំមុន គឺជាការកម្រប់មួយឆ្នាំនៃការធ្លាក់របស់ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយត្រូវក្រុមហង្សក្រហម Liverpool វ៉ាយបកវិញ ៤-០ ក្រោយពីចាញ់ជើងទី១ ៣-០។

ក្រោយចប់ការប្រកួត គ្រប់កីឡាកររបស់ Barca បានដើរចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយទឹកមុខយ៉ាងស្រពន់ ខណ: Countinho, Pique បានត្រឹមខ្ទប់មុខរបស់គេ, Sergio Busquets និង Rakitic បានត្រឹមខកចិត្ដ។

ក្រោយចប់ការប្រកួត Messi បាននិយាយថា ក្រុមទាំងមូលគឺត្រូវទទួលខុសត្រូវរៀងៗខ្លួនចំពោះការបរាជ័យនេះ ខណ: Suarez បានបន្ទោសថា ក្រុមទាំងមូលប្រៀបបានទៅនឹងកូនក្មេង៕

ប្រភព៖ Metro

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)