TNAOT News

· 2020-05-08

ម៉ូតូបើកបុករថយន្តដែលចតអែបខាង បណ្តាលឱ្យមានអ្នករងរបួស

#រងរបួស# #សង្គម# #តារាខ្មែរ# #ម៉ូតូ#

6054

កាលពីវេលាម៉ោង ០៧និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូជិះឌុបគ្នា ០២នាក់ បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តមួយគ្រឿងម៉ាកបាឡែនដែលកំពុងចតអែមខាង បណ្តាលឱ្យមានអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះផងដែរកើតឡើងនៅចំណុចម្តុំស្ពានដែកក្បែរភ្នំឌិល ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ និងចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ហើយប្រមូលវត្ថុតាងយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស