សហរដ្ឋអាមេរិកស្នើឱ្យកូរ៉េខាងត្បូងបង់ប្រាក់បន្ថែម ១,៣ ពាន់លានដុល្លារ ចែករំលែកចំណាយការពារជាតិ

TNAOT 2020-05-08 08:15:40
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបញ្ជាក់ជាថ្មីម្តងទៀតថា កូរ៉េខាងត្បូងបានព្រមព្រៀងលើថវិកាយ៉ាងច្រើន ក្នុងការ​ចែក​រំលែកចំណាយ​លើវិស័យការពារជាតិ ព្រោះលោកនៅតែបន្តដាក់សម្ពាធដល់ទីក្រុងសេអ៊ូល ឲ្យបង្កើនចំណែករបស់ខ្លួន ចំពោះការ​ចំណាយ​ទៅលើការឈរជើងរបស់កងទ័ពអាមេរិក នៅឧបទ្វីបកូរ៉េ ។ 

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃទី៧ ខែឧសភា លោក ត្រាំ បានពន្យល់ផងដែរថា ប្រទេសដទៃទៀត គួរតែ​គោរព​ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវចំណាយច្រើនជាង ទៅលើផ្នែកការពារជាតិ ។ 

ការកត់សម្គាល់របស់លោក ត្រាំ នេះ បានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា បានស្នើដល់រដ្ឋាភិបាល​ក្រុងសេអ៊ូល ឲ្យជួយចំណាយប្រាក់បន្ថែមទៀតចំនួន ១,៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការចែករំលែក​ការចំណាយ​ទៅលើការ ការពារជាតិ ។ 

នេះគឺជាការកាត់បន្ថយយ៉ាងច្រើនពីចំនួន ៥ ពាន់លានដុល្លារ ដែលរដ្ឋបាលរបស់លោកដូណាល់ ត្រាំបានលើកឡើងកាលពីគ្រាដំបូង ប៉ុន្តែវានៅតែចំនួនច្រើនជាង៥០ភាគរយ ពីអ្វីដែលកូរ៉េខាងត្បូងបានបង់កាលពីឆ្នាំមុន ។ 

សាកសួរដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែឧសភា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកដូណាល់ ត្រាំ បានថ្លែងថា វាពិតជាចំនួនទឹកប្រាក់សមហេតុផល ដែលទីក្រុងសេអ៊ូល គួរតែអាចចូលរួមចំណែកនៅក្នុងការចែករំលែក​ការចំណាយ​នេះបានហើយ ។ 

អនុប្រធានមន្ទីរបញ្ចកោណ លោក James Anderson ក៏បានអំពាវនាវឱ្យទីក្រុងសេអ៊ូល ផ្តល់ចំនួនទឹកប្រាក់កាន់តែច្រើនបន្ថែមនេះ ទៅ​លើថ្លៃការពារ សម្រាប់កងកម្លាំងអាមេរិក​ ។ 

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរឆ្លើយតបនឹងសំណួររបស់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក កាលពី​ថ្ងៃទី៧ ខែឧសភា លោក James Anderson បានពន្យល់ថា រឿងនេះមិនអាចជៀសផុតបានទេ ព្រោះសម្ព័ន្ធមិត្ត​ត្រូវតែត្រៀម​សម្រាប់បញ្ហាប្រឈមជាច្រើន និងបញ្ហាស្មុគស្មាញជាមួយគ្នា ។ 

ទាក់ទងនឹងកិច្ចចរចាការចែករំលែកចំណាយការពារជាតិដែលកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោននោះ, ក្រសួងការ​បរទេសកូរ៉េខាងត្បូង  បានបញ្ជាក់ កាលពីថ្ងៃទី៧ ខែឧសភាថា កិច្ចព្រមព្រៀងត្រូវតែសមហេតុផល និងយុត្តិធម៌សម្រាប់គ្រប់ភាគី ។ 

លោក Kim In-chul អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានពន្យល់ថា មានទស្សនៈខុសគ្នារវាងសម្ព័ន្ធមិត្ត ។ ទោះយ៉ាងណា លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើសំណើចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ឲ្យកូរ៉េខាងត្បូង ដើម្បីបង់ប្រាក់ចំនួន ១,៣ ពាន់លានដុល្លារនោះទេ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • រូបសំណាកសត្វបក្សីដែលធំជាងគេនៅលើផែនដី មានជាប់ពាក់ព័ន្ធនឹងរឿងទេវកថា រាមកេរ្តិ៍របស់ខ្មែរ

    Wow Cambodian 14635 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រូបសំណាកសត្វបក្សីដែលធំជាងគេនៅលើផែនដី មានជាប់ពាក់ព័ន្ធនឹងរឿងទេវកថា រាមកេរ្តិ៍របស់ខ្មែរ

    Wow Cambodian 14635 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រូបសំណាកសត្វបក្សីដែលធំជាងគេនៅលើផែនដី មានជាប់ពាក់ព័ន្ធនឹងរឿងទេវកថា រាមកេរ្តិ៍របស់ខ្មែរ

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ជីវិតជាជម្រើស

    NineMay 911 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ជីវិតជាជម្រើស

    NineMay 911 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ជីវិតជាជម្រើស

    NineMay 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ ទោះមិនទាន់និយាយពាក្យថាស្រលាញ់

    Knongsrok 2857 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ ទោះមិនទាន់និយាយពាក្យថាស្រលាញ់

    Knongsrok 2857 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ ទោះមិនទាន់និយាយពាក្យថាស្រលាញ់

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង

    Jao MeaNop 30 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង

    Jao MeaNop 30 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង

    Jao MeaNop 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប