ក្រសួងសម្រេចយកអ្នកជំងឺកូវីដ១៩ទាំង២នាក់នោះ មកព្យាបាលនៅភ្នំពេញ

TNAOT News 2020-05-08 09:07:17
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ អ្នកនំាពាក្យក្រសួងសុខាភិបាល លោកស្រី ឳ វណ្ណឌីន បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា ថ្ងៃនេះក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហើយ។ 

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលថា វីរុសនេះ យើងពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។ 

លោកស្រី ឳ វណ្ណឌីន បានជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បើយ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុសកូវីដ ១៩ នេះជាចាំបាច់ ត្រូវចងចាំថា “យើងអាចភ្លេចវីរុសកូវីដ ១៩ តែវីរុសកូវីដ ១៩ មិនដែលភ្លេចយើងនោះទេ”។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ មានចំនួន២៦ ថ្ងៃហើយដែលកម្ពុជា មិនមានករណីឆ្លងថ្មីនូវ វីរុសកូវីដ១៩។ អ្នកដែលមានជំងឺកូវីដ១៩ទាំងអស់ សរុបចំនួន១២២ នាក់ បានជាសះស្បើយ ១២០ នាក់ អ្នកកំពុងសម្រាកព្យាបាលនៅសល់២នាក់ ដែលនឹងត្រូវបញ្ចូនបន្តមកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ នៅរាជធានីភ្នំពេញ គឺពេទ្យមិត្តភាពខ្មែរ សូវៀត។  ដោយ៖ ប៊ុនធឿន 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប