TNAOT News

· 2020-05-08

រញ្ជួយដី កម្រិត ៥,១រិចទ័រនៅអ៊ីរ៉ង់ ស្លាប់ម្នាក់របួសជាង ១០នាក់

#ការរញ្ជួយដី# #សង្គ្រោះជីវិត# #អ៊ីរ៉ង់# #សង្គម# #ព័ត៌មានសង្គម#

3968

សារព័ត៌មាន Tasnim បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះអាសន្នអ៊ីរ៉ង់ បានបញ្ជាក់ថា មានបុរសវ័យ៦០ឆ្នាំម្នាក់ស្លាប់ ដោយសារការរញ្ជួយដីកម្រិត ៥,១រិចទ័រ នៅវេលាម៉ោង ២០ និង​១៨នាទី (ម៉ោងក្នុងប្រទេសអ៊ីរ៉ង់)។ ការរញ្ជួយដីនេះបានកើតឡើង នៅក្នុង​ស្រុក​ Damavand ​ចម្ងាយពីរដ្ឋធានីតេអ៊ីរ៉ង់ ប្រហែល៦៩គីឡូម៉ែត្រ នៅភាគខាងកើត។

ក្រៅពីនេះក៏មានមនុស្ស ១១នាក់រងបួស ក្នុងនោះមាន​៥នាក់ ស្ថិតនៅក្នុងស្រុក​ Gilavand ​និង​៦នាក់ នៅក្នុងតំបន់ភាគខាងកើត​រដ្ឋធានី​តេអ៊ីរ៉ង់។ ការរញ្ជួយដីនោះមានជម្រៅ៧ គីឡូម៉ែត្រ ។

បន្ទប់ពីការរញ្ជួយដីខាងលើ នៅមានរញ្ជួយដីកម្រិត២,៥ និង៣,៨ បន្ថែមទៀត នៅក្នុងតំបន់ដូចគ្នា។ មន្ត្រីក្នុងតំបន់បានស្នើដល់ពលរដ្ឋ​នៅ​ក្រៅផ្ទះរកកន្លែងមានសុវត្ថិភព។ ក្រុមជួយសង្គ្រោះក៏បានទៅកាន់កន្លែងកើតហេតុ ជួយដល់ជនរងគ្រោះផងដែរ។

អ៊ីរ៉ង់​តែងតែរងការរញ្ជួយដីជាបន្តបន្ទាប់ នាពេលកន្លងមក បង្កឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន​។ ការរញ្ជួយដីបានកើតឡើង ដោយសារតែប្រទេសនេះ ស្ថិតនៅចំណុច នៃខ្សែក្រវាត់ភ្លើងផែនដី៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស