
TNAOT News
· 2020-05-08
ឡានមួយគ្រឿង បើកបុកម៉ូតូអូសជាច្រើនម៉ែត្របែកផ្កាភ្លើង បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ
#បើកបរមិនគោរពច្បាប់# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ# #បុកគ្នា#
5129
ភ្នំពេញ៖ លោកមេភូមិម្នាក់រងការបាក់ជើងរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវ ក៏ត្រូវរថយន្តធុនធំបុកហើយកិន ម៉ូតូអូសជាច្រើនម៉ែត្របែកផ្កាភ្លើង បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង ១១៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានភូមិ ដំណាក់ធំ៥ រស់នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជិះម៉ូតូធំ មិនចាំម៉ាកនិងស្លាកលេខ ត្រូវភ្លើងឆេះទាំងស្រុង។ ចំណែកឯរថយន្តយីឌុប ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-5563 ដឹកទំនិញពេញ ឆេះកាប៊ីនខ្ទេច។
តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបាន ប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មី ក៏ស្រាប់តែមានរថយន្តយីឌុបធុនធំមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ជ្រុលទៅបុក ម៉ូតូខាងលើចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសបាក់ជើងធ្ងន់ ហើយរថយន្តបានកិនម៉ូតូអូស ប្រហែល១០ម៉ែត្រ ធ្វើឲ្យបែកផ្កាភ្លើងឆាបឆេះរថយន្ត និងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង។
ប្រភពដដែលបានប្រាប់ទៀតថា ភ្លាមៗនោះតៃកុងរថយន្ត និងព្រូ បានចុះមកជួយលើកជនរងគ្រោះដាក់ លើចិញ្ចើមផ្លូវ រួចគេចខ្លួនបាត់។ គ្រានោះដែរអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនមកបាញ់ តែមិនរលត់ ទើបមានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ និងមានការសហការជាមួយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានី បាញ់ទឹកពន្លត់អស់ចំនួន ៣ឡាន ទើបរលត់ទៅវិញជាស្ថាពរ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្ត និង ម៉ូតូទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង
បើចង់មានសុខភាពល្អ ផ្លូវចិត្តប្រសើរ ចូរ«ខ្ជិល»ជាមួយរឿង៥ចំណុចនេះ
ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់
យោបល់ទាំងអស់ (0)