TNAOT News

· 2020-05-08

ទិដ្ឋភាពប្រជាពលរដ្ឋរាប់សិបនាក់ សម្រុកទៅប្រឡងយកប័ណ្ណបើកបរ នាព្រឹកនេះ

#ប័ណ្ណបើកបរ# #សង្គម# #ការប្រឡង# #ក្រសួងសាធារណការ និងដឹកជញ្ជូន# #តារាខ្មែរ#

6843

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋសម្រុកនាំគ្នាទៅប្រឡងយកប័ណ្ណបើកបរទាំងទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត ក្រោយរាជរដ្ឋាភិបាល អនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ បើយោងតាមផេកផ្លូវការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិដ្ឋភាពប្រជាពលរដ្ឋរាប់សិបនាក់នាំគ្នាទៅប្រឡងយកប័ណ្ណបើកបរ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋនៅគន្លាតឆ្ងាយពីគ្នា ក្នុងគោលការណ៍អនាម័យ និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ពេលមកទទួលសេវាប្រឡងយកបណ្ណបើកបរ។

សូមបញ្ជាក់ផងដែរថា យោងការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយរយៈចុងក្រោយនេះ ការប្រឡងយកបណ្ណបើកបរយានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស