កម្ពុជានិងអង្គការទេសចរណ៍ពិភពលោក កំពុងរិះរកវិធានការណ៍ ដើម្បីប្រឆាំងការរាលដាលឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោក

Phoebe Kitz 2020-05-08 11:44:11
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

បណ្តាប្រទេស ដែលជាសមាជិកអង្គការទេសចរណ៍ពិភពលោក ប្រមាណជាង១០០ប្រទេស រួមទាំងកម្ពុជាផងនោះ បានប្តេជ្ញាចិត្តទន្ទឹងរង់ចាំ នូវការដាក់ចេញវិធានការណ៍រួម ដើម្បីអនុវត្តការទប់ស្កាត់រាគត្បាតជំងឺកូវីដ១៩នៅទូទាំងពិភពលោក។

ជាមួយគ្នានេះ អង្គការទេសចរណ៍ពិភពលោក (UNWTO) កំពុងរិះរកដំណោះស្រាយ និងកំពុងប្រមូលធាតុចូលពីបណ្ដាអ្នកជំនាញ អ្នកប្រាជ្ញ ព្រមទាំងពីបណ្ដាប្រទេសជាសមាជិកនានា ដើម្បីដាក់ចេញនូវវិធានការ ឬដំណោះស្រាយរួម លើការដោះស្រាយផលប៉ះពាល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។​ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ប្រចាំកម្ពុជា។

ការដាក់ចេញនូវវិធានការរួម សម្រាប់ពិភពលោកគឺត្រូវបានធ្វើឡើង ក្រោយពេលរដ្ឋមន្ត្រីក្រសួងទេស ចរណ៍កម្ពុជា ឯកឧត្ដម ថោង ខុន បានចូលរួមកិច្ចប្រជុំជាមួយអង្គការទេសចរណ៍ពិភពលោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

នៅក្នុងវេទិការនៃកិច្ចប្រជុំនេះ គឺត្រូវបានធ្វើឡើងដោយមានការចូលរួមពីលោក ហ្ស៊ូរ៉ាប់ ផូឡូលិក សាស្វីល្លី (Zurab Pololiksashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក តំណាងអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិផ្សេងៗ និងបណ្ដាប្រទេសជាសមាជិកជាង ១០០ ប្រទេសទៀត។

បើយោងតាមគេហទំព័រដដែលនេះបានឱ្យដឹងថា ក្រុមអ្នកជំនាញ និងអង្គការទេសចរណ៍ពិភពលោកបានបង្ហាញអំពីដំណោះស្រាយមួយចំនួន ដែលរដ្ឋជាសមាជិកអាចពិចារណា ដើម្បីដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងដំណាក់កាលក្រោយវិបត្តិ ក្នុងនោះរួមមាន៖ ការអនុវត្តវិធានសុវត្ថិភាព អនាម័យ សុខភាព ស្របតាមវិធាននានា ណែនាំដោយអង្គសុខភាពពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការរៀបចំផែនការបន្ទាប់វិបត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍កាន់តែខ្លាំងឡើង។

សម្រាប់សន្និសីទដែលបានធ្វើឡើងតាមប្រព័ន្ធ​online គឺបានផ្ដោតយ៉ាងសំខាន់ លើដំណោះស្រាយចំនួន៣ គឺដំណោះស្រាយសម្រាប់ប្រជាជន (Healing for People) ពោលគឺធានាឲ្យបាននូវសុវត្ថិភាព និងសុខភាពល្អប្រសើរដល់ទេសចរ ដំណោះស្រាយដើម្បីវិបុលភាព (Healing for Prosperity) ដោយផ្ដោតជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មទេសចរណ៍ និងដំណោះស្រាយសម្រាប់គោលដៅទេសចរណ៍ (Healing for Destination) ពោលធ្វើឲ្យគោលដៅទេសចរណ៍មានភាពរស់រវើកឡើងវិញ និងកាន់តែរឹងមាំ។

អង្គការទេសចរណ៍ពិភពលោក គ្រោងរៀបចំរបាយការណ៍រួម លម្អិតរំលេចអំពីដំណោះស្រាយទាំងនេះ សម្រាប់ជាធាតុចូលដល់ប្រទេសជាសមាជិកទាំងអស់។

ក្រោយចប់កិច្ចប្រជុំនេះ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានថ្លែងប្រាប់ថា មកដល់ពេលនេះ អង្គការទេសចរណ៍ពិភពលោក នៅមិនទាន់មានដំណោះស្រាយយ៉ាងណានៅឡើយទេ ចំពោះការដោះស្រាយផលប៉ះពាល់ លើវិស័យទេសចរណ៍ដោយសារវិបត្តិកូវីដ នេះ ប៉ុន្តែការអនុវត្តនានាក្នុងវិស័យទេសចរណ៍នៅចំពោះមុខនេះ គឺត្រូវអនុលោមតាមអង្គការសុខភាពពិភពលោកជាចាំបាច់។

លោកទ្រី ឈីវ បានបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះទៅ អង្គការទេសចរណ៍ពិភពលោក នឹងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញ អ្នកជំនាញ និងបណ្ដាប្រទេសជាសមាជិកនានា ដើម្បីវិភាគរិះរកនូវដោះស្រាយរួម ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តដំណើរការវិស័យទេសចរណ៍ទូទាំងពិភពលោក។

លោកបន្តទៀតថា៖« នៅក្នុងកិច្ចប្រជុំនោះ គេបានបង្ហាញធាតុចូលច្រើនដែរ ទាំងទ្រឹស្ដី និងភាពជាក់ស្ដែង ទាំងឧបករណ៍វៃឆ្លាតថ្មីៗសម្រាប់សម្រួលដល់ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ការទំនាក់ទំនងការងារពីចម្ងាយតាមប្រព័ន្ធឌីជីថល និងចំណុចល្អៗជាច្រើនទៀត»។

ការរិះរកដំណោះស្រាយនេះ មិនត្រឹមតែប្រើសម្រាប់អនុវត្តក្នុងពេលកើតមានជំងឺកូវីដនេះទេ អង្គការទេសចរណ៍ពិភពលោកក៏នឹងបង្កើតនូវវិធានការ សម្រាប់អនុវត្តនៅពេលវិបត្តិកូវីដនេះត្រូវបានផុតរលត់ចេញពីផែនដី ឬក៏អាចយកមកអនុវត្តសម្រាប់វិបត្តិនាពេលក្រោយទៀតផងដែរ។

លោកបញ្ជាក់ថា សម្រាប់កម្ពុជា ទោះបីជាកំពុងរង់ចាំអនុវត្តតាមដំណោះស្រាយរបស់អង្គការសុខភាពពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាកំពុងអនុវត្តនូវវិធានការក្នុងប្រទេស ជាបន្តបន្ទាប់មកដែរ ខណៈមិនមានករណីឆ្លងថ្មីទៀតឡើយ ហើយអ្នកដែលឆ្លងកន្លងមក ក៏ទទួលបានការព្យាបាលជាសះស្បើយជិតអស់ហើយដែរ ពោលនៅសល់តែ២នាក់ទៀតប៉ុណ្ណោះ៕ ដោយ៖ ឃួន លក្ខិណា



សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • សូមប្រយ័ត្ន! បើរាងកាយរបស់អ្នកមានលេចចេញសញ្ញាទាំងនេះ

    ប្លែកៗ - PLEK PLEK 1606 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សូមប្រយ័ត្ន! បើរាងកាយរបស់អ្នកមានលេចចេញសញ្ញាទាំងនេះ

    ប្លែកៗ - PLEK PLEK 1606 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សូមប្រយ័ត្ន! បើរាងកាយរបស់អ្នកមានលេចចេញសញ្ញាទាំងនេះ

    ប្លែកៗ - PLEK PLEK 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • គ្រូបង្វឹកវ័យ 63ឆ្នាំថ្មីរបស់ Man Utd លោក Rangnick នឹងអាចដឹកនាំក្រុមជួប Arsenal ថ្ងៃព្រហស្បត្តិ៍នេះបានដែរឬទេ?

    TNAOT News 8759 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គ្រូបង្វឹកវ័យ 63ឆ្នាំថ្មីរបស់ Man Utd លោក Rangnick នឹងអាចដឹកនាំក្រុមជួប Arsenal ថ្ងៃព្រហស្បត្តិ៍នេះបានដែរឬទេ?

    TNAOT News 8759 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គ្រូបង្វឹកវ័យ 63ឆ្នាំថ្មីរបស់ Man Utd លោក Rangnick នឹងអាចដឹកនាំក្រុមជួប Arsenal ថ្ងៃព្រហស្បត្តិ៍នេះបានដែរឬទេ?

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា រថយន្ត Porsche 911 hybrid នឹងមិនមែនជាកម្មវិធីជំនួយនោះទេ

    Naklork IT 419 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា រថយន្ត Porsche 911 hybrid នឹងមិនមែនជាកម្មវិធីជំនួយនោះទេ

    Naklork IT 419 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា រថយន្ត Porsche 911 hybrid នឹងមិនមែនជាកម្មវិធីជំនួយនោះទេ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • កីឡាករជិះស្គី ជនជាតិជប៉ុន Kobayashi ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19

    Lookingtoday 5241 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កីឡាករជិះស្គី ជនជាតិជប៉ុន Kobayashi ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19

    Lookingtoday 5241 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កីឡាករជិះស្គី ជនជាតិជប៉ុន Kobayashi ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប