SaroeunPheara

· 2020-05-08

Lisa សមាជិកក្រុម Blackpink កំពុងទទួលរងការគំរាមកំហែងដល់ជីវិត

#កម្សាន្ត# #តារាអន្តរជាតិ# #Blackpink# #ការគំរាមកំហែង# #Lisa#

2136

ស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េបានសរសេរព័ត៌មានប្រកាសនៅលើគណនី​ Twitter ​ថា តារាចម្រៀងស្រីដ៏ល្បីល្បាញលំដាប់ពិភពលោកគឺកញ្ញា Lisa សមាជិកក្រុម Blackpink ​កំពុងមានការគំរាមកំហែងដល់អាយុជីវិតរបស់នាង។

ស្ថានទូតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងអំឡុងថ្ងៃទី២ដល់ទី៦ ខែឧសភាមានអ៊ីម៉ែល និងសារជាច្រើនបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិតដែលក្នុងនោះសុទ្ធតែជាសារគំរាមកំហែងដល់អាយុជីវិតរបស់​ ​Lalisa «Lisa» Manoban។

រូបតំណាង

ស្ថានទូតក៏ជូនដំណឹងដល់ម្ចាស់ផលិតកម្មរបស់នាងផងដែរ គឺផលិតកម្ម YG Entertainment ។ Lisa ​អាយុ ២៣ ឆ្នាំមានស្រុកកំណើត​នៅខេត្ត Buri Ram ប្រទេសថៃ ។ Lisa ​ជាតារាដែលស្ថិតនៅក្នុងបញ្ជីឈ្មោះតារាមាន «ទេពកោសល្យអស្ចារ្យខុសពីគេ»។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស