SaroeunPheara
· 2020-05-09
ប្រទេសថៃនឹងរងផលប៉ះពាល់ពីព្យុះរដូវក្តៅ!
#ការប្រុងប្រយ័ត្ន# #ព្យុះ# #រន្ទះ# #គ្រោះធម្មជាតិ# #សង្គម#
2297
នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃកំពុងព្រមានដល់ប្រជាជនឱ្យត្រៀមខ្លួនសម្រាប់ព្យុះនៅរដូវក្តៅនេះដែលគេព្យាករណ៍ថា នឹងមានព្យុះនៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែឧសភា ដោយនាំមកនូវផ្គរ រន្ទះ ខ្យល់បក់ខ្លាំង និងធ្លាក់ព្រិលនៅតំបន់ជាច្រើន។

ខ្យល់ព្យុះនេះនឹងប៉ះពាល់ដល់តំបន់ភាគឦសាន ភាគខាងកើត ភាគខាងជើង និងភាគកណ្តាលនៃប្រទេសថៃរួមទាំងទីក្រុងបាងកកនិងតំបន់ជាយក្រុងផងដែរ។ ព្យុះនេះកើតឡើងពីសម្ពាធខ្យល់ខ្ពស់ដែលបក់មកពីប្រទេសចិនចូលទៅផ្នែកខាងជើងនៃប្រទេសថៃ សមុទ្រចិនខាងត្បូងរួមជាមួយនឹងសីតុណ្ហភាពរបស់ប្រទេសថៃផងដែរ។
រូបតំណាង
ព្យុះនេះនឹងជះឥទ្ធិពលដល់តំបន់ភាគឦសាននិងភាគខាងកើតនៅថ្ងៃទី១០ ខែឧសភា ចំណែកឯតំបន់ភាគខាងជើងនិងភាគកណ្តាលនឹងរងផលប៉ះពាល់នៅថ្ងៃទី១១ ឧសភា។
រូបតំណាង
នាយកដ្ឋានឧតុនិយមណែនាំឱ្យប្រជាជនគ្រប់រូបមានការប្រុងប្រយ័ត្ននិងមិនត្រូវឈរនៅក្រោមដើមឈើធំ ផ្ទាំងប៉ាណូ ឬឈរនៅជិតបង្គោលភ្លើងបំភ្លឺផ្លូវនោះទេ។ កសិករក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះដំណាំផងដែរព្រោះថាខ្យល់ព្យុះអាចនឹងធ្វើឱ្យដំណាំខូចខាតផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)