TNAOT News
· 2020-05-09
សត្វក៏ចេះស្រឡាញ់កូនឯង ចម្លែកម្ដាយចិត្តអប្រិយម្នាក់នេះ បង្កើតកូនហើយទុកចោលរហូតដល់ស្លាប់
#ទារិកា# #កោសល្យវិច្ឆ័យ# #សង្គម# #ព័ត៌មានសង្គម#
3870
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃោះញសពទារិកាម្នាក់ បានស្លាប់នៅក្នុងបន្ទប់ទឹក ក្រោយពីស្ត្រីជាម្តាយបង្កើតរួចរត់គេចបាត់។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសម្ដីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលរស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ គឺកូនប្រុសរបស់គាត់បានដើរចូលបន្ទប់ទឹកត្រង់ទីតាំងខាងលើ ស្រាប់តែឃើញទារិកា ដែលទើបនឹងកើតបាន ២ទៅបីថ្ងៃម្នាក់ ត្រូវបានគេដាក់នៅលើក្រណាត់ ហើយក៏រត់ទៅប្រាប់គាត់វិញ ទើបស្ត្រីខាងលើដើរទៅមើល លុះឃើញជាក់ស្ដែង ទារិកាខាងលើពុំមានដង្ហើមនោះឡើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅជំនាញខាងកោសល្យវិច្ឆ័យ ខណ្ឌមានជ័យ និងជំនាញខាងកោសល្យវិច្ឆ័យរាជធានីភ្នំពេញ ធ្វើការពិនិត្យ ដោយទារិកាខាងលើពិតជាស្លាប់ដោយអត់អាហារ ម្ដាយទុកចោលរាប់ម៉ោង។ បច្ចុប្បន្ន សពទារិកាខាងលើត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រៀបចំចាត់ចែងបូជាតាមប្រពៃណី៕ ដោយ៖ ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការវាយប្រហាររបស់អ៊ីស្រាអ៊ែល សម្លាប់មនុស្ស២នាក់នៅក្នុងលីបង់ ហេសបូឡាឆ្លើយតបដោយ គ្រាប់រ៉ុក្កែត៦០គ្រាប់
៣ យ៉ាង បើអ្នកអាចយកឈ្នះបាន ជីវិតអ្នកនឹងបានស្ងប់សុខ មានសំណាង គ្មានទុក្ខមកបៀតបៀនឡើយ
រដ្ឋមន្ត្រី៖ អាល្លឺម៉ង់គាំទ្រលោកស្រី Georgieva ធ្វើជាប្រធាន IMF អាណត្តិទី២
មហាឆ្នាំទាំង ៣ រាសីឡើងដូចក្លែងប៉ះខ្យល់ លាភសំណាងជុំវិញខ្លួន លុយហោះមកពីគ្រប់ច្រក
យោបល់ទាំងអស់ (0)