TNAOT News

· 2020-05-10

គេចខ្លួនពីការធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចរកឃើញនៅខេត្តសៀមរាប

#COVID-19# #រកឃើញ# #សុខភាព# #ជំងឺ# #គេចខ្លួន#

5931

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា មនុស្ស៤នាក់ ដែលត្រឡប់ពីប្រទេសគុយវេត ហើយបានបាត់ខ្លួនកាលពីម្សិលមិញនេះ ពេលដែលក្រសួងសុខាភិបាលដាក់ឱ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពនៅរាជធានីភ្នំពេញ ត្រូវបានរកឃើញហើយ នៅក្នុងខេត្តសៀមរាប។​ នេះបើតាមការផ្សាយរបស់ Fresh News នៅព្រឹកនេះ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា មនុស្សទាំង ៤នាក់នោះ គឺជាជនជាតិខ្មែរ ដែលបានគេចខ្លួនដោយខ្លួនឯង ចេញពីមណ្ឌលចត្តាឡីស័ក្ត។ ទោះជាយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្តសៀមរាប បានរកឃើញ និងកំពុងតែដាក់អ្នកទាំងបួននាក់នេះ នៅចត្តាឡីស័កក្នុងមន្ទីរពេទ្យខេត្តសៀមរាបតែម្តង។

គិតមកដល់ពេលនេះ មានរយៈពេល ៤សប្តាហ៍ហើយដែលកម្ពុជាពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩។  ក្នុងចំណោម ១២២ករណី ដែលកម្ពុជារកឃើញក្នុងពេលកន្លងមក បានព្យាបាលជាសះស្បើយចំនួន១២០ករណីហើយ នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស