ល្បីបាត់៖ ខឹងទារលុយគេមិនបានវាយផ្អើលផ្សារកំពង់កន្ទួត

TNAOT News 2020-05-10 11:42:22
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ត្រូវស្ត្រី២នាក់បងប្អូននាំគ្នាព្រួតវាយផ្អើលពេញផ្សារកំពង់កន្ទួត ព្រោះខឹងស្រ្តីរងគ្រោះទារលុយជំពាក់ចំនួន២០០រយដុល្លារ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី៩ ខែឧសភា​ ឆ្នាំ២០២០ នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិ​ស្វាយមីង ឃុំ​ បារគូ​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ​ ញឹម​ ប៉ាច​ អាយុ៦១ ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំង​ក្រូច​ សង្កាត់​ ទៀន​ ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។ ចំណែកស្ត្រីសង្ស័យមានគ្នា២នាក់​ ទី១-ឈ្មោះ​ សោម​ ចាន់លីន​ អាយុ៣៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរលក់បាយ ទី២-ឈ្មោះ​ សោម​ ចាន់រី​ អាយុ​៣៩ឆ្នាំ​ មុខរបរលក់បាយ​។ ជនសង្ស័យទាំង២នាក់នេះត្រូវជាបងប្អូននឹងគ្នា មានទីលំនៅភូមិ​ដេីមទ្រាំង​ ឃុំ​អន្លង់​រមៀត​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ ចំណែកវត្ថុតាងចាប់យកមានកាំបិត​បុ័ងតោ​ដងឈេីផ្លែ​ដែកពណ៌ស​ចំនួន០១​ ប្រវែង​ ២៨សង់ទីម៉ែត្រ​,​អាវដៃវែងចំនួន០១​ ពណ៌​ផ្កាចម្រុះ ដាច់ឡេវ និងដាច់ខ្សែបូ​ (ជារបស់​ជនរងគ្រោះ)។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាង​លើ​ ស្ត្រីរងគ្រោះ​បានមក​ផ្សារ​កំពង់​កន្ទួត​ ដើម្បី​ទិញម្ហូបអាហារ និងទារលុយពីជន​សង្ស័យ​ឈ្មោះ​ សោម ចាន់រី​ ដែល​ជំពាក់​លុយខ្លួនចំនួន​២០០ដុល្លារ ពេល​ទារលុយនោះជន​រងគ្រោះ​ និង​ជនសង្ស័យ​បានឈ្លោះប្រកែកគ្នាដោយ​ជន​សង្ស័យ​បានហៅជន​រងគ្រោះ​ដែល​មានអាយុ​ច្រើន​ជាង​ថា​ ង៉ែងៗ​។

ភ្លាម​នោះ​ដែរ​ស្ត្រីសង្ស័យម្នាក់ទៀត​ឈ្មោះ​ សោម​ ចាន់លីន​ ជា​ប្អូន​បង្កើត​របស់​ឈ្មោះ​ សោម​ ចាន់រី​ ដែល​នៅក្បែរ​នោះ​ដែរ​បាន​យក​កាំបិត​បុ័ងតោ​ វាយ​ទៅ​លើ​តុ​ឈើ​រួចរុញទ្រូង​ជនរងគ្រោះ​ឱ្យចេញ​ពីកន្លែង​ជនសង្ស័យ​លក់នំ​បញ្ចុក ​និង​បាយស្រូប​។ បន្ទាប់​មក​ជនសង្ស័យ​ សោម​ ចាន់លីន​បាន​ជេរ​បញ្ចោរ​ និងយក​កាំបិត​បុ័ងតោ ​ខាងលើ​មក​ជល្លកកាប់​ក្បាល​ជនរងគ្រោះ​ថែម​ទៀត​ ភ្លាម​នោះ​ដែរ​ជនសង្ស័យ​ឈ្មោះ​ សោម​ ចាន់រី​បានស្ទះមកចាប់ក្របួចអាវ​ជនរងគ្រោះ​ពីមុខ​ បោកទៅលើផ្លូវបេតុងបណ្តាល​ឱ្យដាច់ឡេវអាវ២​និង​ដាច់ខ្សែបូចងអាវ​ និងវាយតប់ស្ត្រីរងគ្រោះបណ្តាលឱ្យដាច់រលាត់​។ បន្ទាប់​មក​ជនរងគ្រោះ​ក៏បាន​រត់ទៅប្តឹងសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បារគូ​តែម្ដង​។


     ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យ២នាក់បងប្អូន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក អនុវត្តតាមនីតិវិធីច្បាប់៕​ ដោយ៖ ប៊ុនធឿន 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ទាំង Barca និង AC Milan កំពុងសម្លឹងមើលកីឡាកររូបនេះ របស់ Man Utd ក្រោយសាមីខ្លួនទំនងបដិសេធកុងត្រាថ្មី

    Sokundara 3608 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទាំង Barca និង AC Milan កំពុងសម្លឹងមើលកីឡាកររូបនេះ របស់ Man Utd ក្រោយសាមីខ្លួនទំនងបដិសេធកុងត្រាថ្មី

    Sokundara 3608 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទាំង Barca និង AC Milan កំពុងសម្លឹងមើលកីឡាកររូបនេះ របស់ Man Utd ក្រោយសាមីខ្លួនទំនងបដិសេធកុងត្រាថ្មី

    Sokundara 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ពន្លាជាតិខ្មែរនៅឌូបៃ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវអន្តរជាតិ និងប្រជាជនអារ៉ាប់

    កម្ពុជា ដែនដីសុវណ្ណភូមិ 10161 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពន្លាជាតិខ្មែរនៅឌូបៃ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវអន្តរជាតិ និងប្រជាជនអារ៉ាប់

    កម្ពុជា ដែនដីសុវណ្ណភូមិ 10161 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពន្លាជាតិខ្មែរនៅឌូបៃ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវអន្តរជាតិ និងប្រជាជនអារ៉ាប់

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ថ្ងៃនេះជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌហើយ

    កម្ពុជា ដែនដីសុវណ្ណភូមិ 10583 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ថ្ងៃនេះជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌហើយ

    កម្ពុជា ដែនដីសុវណ្ណភូមិ 10583 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ថ្ងៃនេះជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌហើយ

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អពល ឬ អពលា មានន័យថា ដែលឥតកម្លាំង, ខ្សោយ

    ថ្មីៗ-ThmeyThmey 6087 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អពល ឬ អពលា មានន័យថា ដែលឥតកម្លាំង, ខ្សោយ

    ថ្មីៗ-ThmeyThmey 6087 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អពល ឬ អពលា មានន័យថា ដែលឥតកម្លាំង, ខ្សោយ

    ថ្មីៗ-ThmeyThmey 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប