TNAOT News
· 2020-05-10
កងកម្លាំងឥណ្ឌា និងចិនប្រឈមុខដាក់គ្នានៅព្រំដែន របួសសងខាង
#ឥណ្ឌា# #ការប្រឈមមុខ# #សង្គម# #ព្រំដែន# #នយោបាយជាតិ#
10269
ប្រទេសទាំងពីរគឺឥណ្ឌា និងចិន មានព្រំដែនជាប់គ្នាប្រវែង ២,៤០០ ម៉ាយល៍ (ជាង៣៨៦០គីឡូម៉ែត្រ) ។ យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងការពារជាតិឥណ្ឌា បញ្ជាក់ថា កងទ័ពចិនបានរំលោភចូលទឹកដីឥណ្ឌាចំនួន ៧៥២ ដង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការចូលទឹកដីរបស់ប្រទេសនីមួយៗ ។
ក្រុមមន្រ្តីក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ទាហានជាច្រើននាក់បានរងរបួសបន្ទាប់ពីការប្រឈមមុខដាក់គ្នារវាង កងទ័ពឥណ្ឌា និងចិន បានផ្ទុះឡើងនៅតាមបណ្តោយព្រំដែននៅ Sikkim ។
យោងតាមមន្រ្តីការពារជាតិជាន់ខ្ពស់បញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរបានធ្វើឡើងនៅជិតតំបន់ Naku La (ខាងមុខតំបន់ Muguthang) ដែលជាកន្លែងឆ្លងកាត់នៅរយៈចម្ងាយជាង ៥០០០ ម៉ែត្រ ពីតំបន់ Sikkim ។
ទាហានឥណ្ឌា ៤ នាក់ និងចិន ៧ នាក់បានរងរបួសក្នុងពេលប្រឈមមុខដាក់គ្នា ។ ទាហានជាង ១៥០ នាក់បានចូលរួមនៅក្នុងការប្រឈមមុខគ្នានេះ។ មន្ត្រីការពារជាតិរូបនេះបាននិយាយថា ការប្រឈមមុខដាក់គ្នាត្រូវបានដោះស្រាយនៅថ្នាក់មូលដ្ឋាន ។
នេះមិនមែនជា លើកទី ១ ទេ ដែលប្រទេសយក្សអាស៊ីទាំងពីរ បានប្រឈមមុខដាក់គ្នានៅតំបន់ Sikkim នេះ ។ នៅឆ្នាំ ២០១៧ ការប្រឈមមុខដាក់គ្នារយៈពេល ២ ខែកន្លះ រវាងកងទ័ពឥណ្ឌា និងចិនបានកើតឡើងនៅក្នុងតំបន់ Doklam ដែលជាចំណុចប្រសព្វ នៅព្រំដែនបំបែកប្រទេសឥណ្ឌា ប៊ូតាន (Bhutan) និងចិន បន្ទាប់ពីកងទ័ពឥណ្ឌាបានជំទាស់នឹងការស្ថាបនាផ្លូវរបស់ចិន។
ការប្រឈមមុខដាក់គ្នាបានបង្កើតឱ្យមានការត្រៀមនូវកម្លាំងយោធា រវាងប្រទេសទាំងពីរ។ ស្ថានការណ៍បានប្រែជាធម្មតាវិញ បន្ទាប់ពីភាគីទាំងសងខាងបានយល់ព្រមដកខ្លួននៅខែសីហា ឆ្នាំ ២០១៨ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ឆ្លើយតបរបស់អ៊ីរ៉ង់
មានដឹងថា ប្រទេសអាស៊ានណាទេ ដែលដូរទង់ជាតិចុងក្រោយគេ?
រើសស្បែកជើងដែលអ្នកត្រូវចិត្ត នឹងអាចទស្សន៍ទាយដឹងថា មនុស្សភាគច្រើនគិតថាអ្នកអាក្រក់ ឬល្អ?
ប្រធានាធិបតីអ៊ុយក្រែនជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអាល់បានីមុនជំនួបកំពូលក្រុមមេដឹកនំាបាល់កង់
យោបល់ទាំងអស់ (0)