
ZEROW
· 2020-05-10
ហេតុផល២យ៉ាងដែលអ្នកគួរឈប់បរិភោគទឹកសុទ្ធ
#គន្លឹះថែទាំសុខភាព# #សារជាតិ# #សុទ្ធ# #ប្លាស្ទីក# #សុខភាព# #បរិស្ថាន# #អង់ដូគ្រីន#
14330
ការបរិភោគទឹកសុទ្ធ បានក្លាយជាទំលាប់មួយទៅហើយរបស់ជនជាតិទាំងអស់រួមទាំងខ្មែរយើងដែរ។ ទឹកសុទ្ធអាចរកទិញបាននៅគ្រប់ទីកន្លែង ដោយសារតែភាពងាយស្រួល ទឹកសុទ្ធលក់ចេញមួយលានដបក្នុងមួយនាទីនៅទូទាំងសកលលោក បើយោងតាម Euromonitor ។ ទន្ទឹមនឹងការប្រើប្រាស់ដ៏ច្រើននេះ ដបប្លាស្ទីកមានផលប៉ះពាល់ជាច្រើនដល់សុខភាព និងបរិស្ថាន។
ផលប៉ះពាល់ទៅលើសុខភាព
ការធ្វើតេស្តទៅលើទឹកសុទ្ធចំនួន ២៥៩ដប ពី១១ប្រែន ទិញពី១៩កន្លែង ពី៩ប្រទេសខុសៗគ្នា បានបញ្ជាក់ថា ៩៣% នៃទឹកសុទ្ធទាំងនោះមានសញ្ញានៃមីក្រូប្លាស្ទីកនៅក្នុងទឹក។ មីក្រូប្លាស្ទីកគឺជាកំទិចប្លាស្ទីកដែលមានទំហំតូចជាង ៥មីលីមែត្រ ហើយសារជាតិ phthalates, BPA និងសារជាតិគីមីផ្សេងៗទៀតដែលគេដាក់នៅក្នុងប្លាស្ទីក សារជាតិទាំងនេះវាងាយនឹងលេចចេញមកក្រៅចូលទៅក្នុងទឹកនៅពេលប្លាស្ទីករងនឹងកម្តៅ។ សារជាតិនេះ គីជាសារជាតិគីមីដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន។ ការប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីននេះដែរ អាចបណ្តាលឲ្យមានការប៉ះពាល់ដល់ការលូតលាស់នៃប្រដាប់បន្តពូជ ប៉ះពាល់ដល់ការតម្រូវអត្រាចង្វាក់បេះដូងនិងសម្ពាធឈាម ប៉ះពាល់ដល់ការរំលាយអាហារ និងការត្រួតពិនិត្យនិងការលូតលាស់ផ្សេងៗទៀតក្នុងសារពាង្គកាយ។
ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០១៥ ក៏បានរកឃើញថាស្ត្រីមានផ្ទៃពោះដែលមានផ្ទុកជាតិ BPA ពីប្លាស្ទីកច្រើន អាចបណ្តាលឲ្យទារកកើតខ្វះគីឡូ។ ហេតុដូច្នេះហើយ យើងគួរឈប់ប្រើប្លាស្ទីកដែលរួមបញ្ចូលទាំងទឹកសុទ្ធផងដែរ។
ផលប៉ះពាល់ទៅលើបរិស្ថាន
ប្លាស្ទីកត្រូវបានប្រើប្រាស់មិនសំចាយដៃពីមួយថ្ងៃទៅមួយថ្ងៃ ដបទឹកសុទ្ធជាច្រើនដែលត្រូវបានប្រើប្រាស់តែប្រមាណនាទីក៏ត្រូវបានបោះចោលទៅក្នុងបរិស្ថានមិនថាក្នុងដីឬក្នុងសមុទ្រ ហើយប្លាស្ទីកទាំងនោះនឹងនៅក្នុងបរិស្ថានពី៥០០ទៅ១០០០ឆ្នាំ។ ដបប្លាស្ទីកទាំងអស់ដែលធ្លាប់ផលិតមកទាំងអស់ មិនទាន់បានរលាយនៅឡើយទេ។ ការប្រើប្រាស់ និងការផលិតប្លាស្ទីកដែលធ្វើមកពីឥន្ធនៈហ្វូស៊ីល បានបំពុលបរិស្ថានយ៉ាងខ្លាំងដែលជាដើមហេតុមួយចំបងធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ ពិភពលោកកើនកម្តៅកាន់តែខ្លាំងឡើងៗ សមុទ្រទឹកកករលាយក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់។ ការប្រែប្រួលទាំងនេះ បានប៉ះពាល់ដល់ជីវិតសត្វនិងរុក្ខជាតិជាច្រើន។ តើការបាត់បង់ជីវិតសត្វនិងរុក្ខជាតិមានផលប៉ះពាល់អ្វីដល់មនុស្ស? គ្រប់សព្វសត្វភាវៈទាំងអស់មានទំនាក់ទំនងគ្នាដែលអាចជាកត្តាទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី ប្រសិនបើជីវិតសត្វបាត់បង់ នោះមនុស្សក៏មិនអាចរស់នៅបានដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
វិធីសាស្រ្ត ៨ចំណុច ដើម្បីការកាត់បន្ថយស្រ្តេស
ធ្វើជាមនុស្សប្រុសត្រូវចេះប្រកាន់ខ្ជាប់អត្តចរិត៣យ៉ាងនេះ ទើបគ្រួសារអាចមានសុភមង្គល
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
យោបល់ទាំងអស់ (0)