ការស្បថចូលកាន់តំណែងរដ្ឋាភិបាលអ៊ីស្រាអែល​ថ្មី​ត្រូវពន្យារពេល

TNAOT News 2020-05-11 06:32:08
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo នឹទៅបំពេញទស្សនកិច្ច នៅ​អ៊ីស្រាអែល​ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។  

ដំណើរទស្សនកិច្ចនោះ ត្រូវបានគេដឹងថា ដើម្បី​ចូលរួមពិភាក្សា​ នៅក្នុងកិច្ចខិតខំប្រឹងប្រែង​ជាមួយរដ្ឋាភិបាល ដែលកំពុងលេចធ្លោនេះ​ក្នុង​ការប្រយុទ្ធប្រឆាំងជាមួយ​ជំងឺរាតត្បាតកូរ៉ូណាវីរុស ឬកូវីដ​១៩ (COVID-19) ក៏ដូច​ បញ្ហា​សន្តិសុខ​ក្នុងតំបន់​ពាក់ព័ន្ធ​ជាមួយ​អ៊ីរ៉ង់​ផងដែរ ។ នេះបើតាមការ​ចេញប្រកាស​របស់ក្រសួងការបរទេស​អាមេរិក ផ្សព្វផ្សាយ នាថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ។ 

ប្រភព Sputnik បានផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានរដ្ឋសភាអ៊ីស្រាអែល Knesset គឺលោក Benny Gantz មានគម្រោងស្បថចូលកាន់តំណែងដឹកនាំរដ្ឋាភិបាលថ្មីរបស់ពួកគេ នៅថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២០, ប៉ុន្តែដោយសារ តែដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស​អាមេរិក, ពិធីស្បថនោះ ត្រូវបានប្រកាស​ពន្យារពេល ។ ប្រភពនេះ បានដកស្រង់ប្រភព channel 12 បានផ្សព្វផ្សាយផងដែរ ។ 

គេរំពឹងថា ភាគីទាំងនេះ នឹងពិភាក្សាផ្តោតលើបញ្ហាអ៊ីរ៉ង់ និងការបញ្ចូលផ្នែកខ្លះនៃតំបន់វេស្ដប៊ែង​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល នៅក្នុងអំឡុងពេលចរចានោះ ។

ដំណើរទស្សនកិច្ចរបស់លោក Pompeo ធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងលោក Netanyahu និងលោក Gantz បានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាល នៅអ៊ីស្រាអែល ក្រោយពីការបោះឆ្នោត៣ដង ក្នុងរយៈពេលតិចជាងមួយឆ្នាំ ។

នៅថ្ងៃទី៦ ខែឧសភា តុលាការកំពូលអ៊ីស្រាអែលបានអនុញ្ញាតឱ្យលោក ណេតាន់យ៉ាហ៊ូ បង្កើតរដ្ឋាភិបាល ទោះបីជាត្រូវបានចោទ​ប្រកាន់​ពី​បទប្រព្រឹត្តអំពើពុករលួយ និងបង្កើតសម្ព័ន្ធភាពរវាងសម្ព័ន្ធមិត្ត លីគុដ (Likud) និងសម្ព័ន្ធមិត្ត ខៀវ និង ស បន្ទាប់ពីមានភាពមិន​ប្រាកដប្រជា​ផ្នែកនយោបាយជាច្រើនខែ ដោយមានការបោះឆ្នោតកញ្ចប់រហូតដល់បីដងជាប់គ្នា រយៈពេលតិចជាង មួយ​ឆ្នាំ។

ក្រោមកិច្ចព្រមព្រៀងរដ្ឋាភិបាលចម្រុះនេះ តំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល នឹងមានការវិលជុំ ។ ពាក់កណ្តាលអាណត្តិដំបូង​គឺក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតាន់យ៉ាហ៊ូ ។ ប៉ុន្តែពាក់កណ្តាលអាណត្តិក្រោយវិញ ដឹកនាំដោយនាយករដ្ឋមន្ត្រី Benny Gantz វិញ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • កម្ពុជា​ព្រួយ​បារម្ភ​ខ្លាំង​ ចំពោះ​ការ​ផលិត​គ្រឿង​ញៀន​សំ​យោគ​ នៅ​តំបន់​ត្រី​កោណ​មាស​

    TNAOT News 10933 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កម្ពុជា​ព្រួយ​បារម្ភ​ខ្លាំង​ ចំពោះ​ការ​ផលិត​គ្រឿង​ញៀន​សំ​យោគ​ នៅ​តំបន់​ត្រី​កោណ​មាស​

    TNAOT News 10933 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កម្ពុជា​ព្រួយ​បារម្ភ​ខ្លាំង​ ចំពោះ​ការ​ផលិត​គ្រឿង​ញៀន​សំ​យោគ​ នៅ​តំបន់​ត្រី​កោណ​មាស​

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ប្រាសាទព្រះដំរី នៅខេត្តព្រះវិហារ

    កម្ពុជា ដែនដីសុវណ្ណភូមិ 10215 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទព្រះដំរី នៅខេត្តព្រះវិហារ

    កម្ពុជា ដែនដីសុវណ្ណភូមិ 10215 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទព្រះដំរី នៅខេត្តព្រះវិហារ

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Pedri ឆ្លើយតបហើយ រឿងគេថាខ្លួនមុខរាងបាក់ ពេលទៅលេងនៅអូឡាំពិក

    Knongsrok 6347 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Pedri ឆ្លើយតបហើយ រឿងគេថាខ្លួនមុខរាងបាក់ ពេលទៅលេងនៅអូឡាំពិក

    Knongsrok 6347 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Pedri ឆ្លើយតបហើយ រឿងគេថាខ្លួនមុខរាងបាក់ ពេលទៅលេងនៅអូឡាំពិក

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ពេលវេលាល្អបំផុតសម្រាប់ការអនុវត្តន៏យោគៈ

    Yoga With Sreynich 5348 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពេលវេលាល្អបំផុតសម្រាប់ការអនុវត្តន៏យោគៈ

    Yoga With Sreynich 5348 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពេលវេលាល្អបំផុតសម្រាប់ការអនុវត្តន៏យោគៈ

    Yoga With Sreynich 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប