
Sokundara
· 2020-05-11
ក្លឹប Nante របស់ Ligue 1 ចង់បានខែ្សបម្រើម្នាក់របស់ Liverpool ឲ្យកុងត្រាដល់ទៅ៣ឆ្នាំ
#Liverpool# #Nante# #កីឡា# #Ligue# #បាល់ទាត់អន្តរជាតិ#
20237
ក្លឹប Nante ដែលស្ថិតក្នុងលីគកំពូលរបស់បារាំង Ligue 1 កំពុងមានចំណាប់អារម្មណ៍ក្នុងការចង់បានខែ្សបម្រើរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Pedro Chirivella ព្រមទាំងផ្ដល់កុងត្រាចំនួន៣ឆ្នាំផងដែរ បើក្លឹបទិញបាន។
កីឡាករវ័យ២២ឆ្នាំនេះ នឹងត្រូវផុតកុងត្រាជាមួយ Liverpool នៅបំណាច់រដូវក្ដៅខាងមុខនេះ និងកំពុងត្រូវបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបមួយចំនួនផងដែរ។
រូបគេបានចូលរួមជាមួយ Liverpool ក្នុងឈុតយុវជនពីក្រុម Valencia ក្នុងតម្លៃប្រមាណ២លានផោន ប៉ុន្ដែរូបគេហាក់បីដូចជាមានភាពលំបាកក្នុងការប្រជែងក្នុងឈុតធំ។
Nante ដែលបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី១៣ក្នុងលីគ ត្រូវបានសារព័ត៌មាន Dailymail ចុះផ្សាយថា ពួកគេកំពុងរៀបចំកញ្ចប់ទឹកប្រាក់ដើម្បីប្រជែងជាមួយក្លឹបដ៏ទៃក្នុងការទិញ Pedro Chirivella ព្រមទាំងផ្ដល់កុងត្រាចំនួន៣ឆ្នាំផងដែរ៕
ប្រភព៖ Dailymail
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា
ក្រសួងទេសចរណ៍ និងស្ថានទូតហ្វីលីពីន សហការរៀបចំការប្រគំតន្រ្តីនៅព្រះលានជល់ដំរីដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ក្រុមហ៊ុន TWPR ក្លាយជាភ្នាក់ងារកំពូលមួយរបស់កម្ពុជា ដែលកំពុងជះឥទ្ធិពលទៅលើយុគសម័យថ្មីនៃការធ្វើទីផ្សារបែបរួមបញ្ចូល និងកំណត់បរិបទទំនាក់ទំនងសាធារណៈថ្មីឡើងវិញ
យោបល់ទាំងអស់ (0)