អង្គការសុខភាពពិភពលោក ប្រាប់បីចំណុចត្រៀមសម្រាប់រលកទី២ នៃកូវីដ១៩

TNAOT News 2020-05-11 14:16:37
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ដោយសារយើងមិនអាចទាយទុកបានជាក់លាក់ សម្រាប់ការវិវឌ្ឍន៍របស់មេរោគ និងការផ្ទុះរាតត្បាតរលកទី២ អង្គការសុខភាពិភពលោក WHO សូមធ្វើការណែនាំបីចំណុចសំខាន់ៗ ដើម្បីត្រៀមខ្លួនសម្រាប់ការកើតឡើងរលកទី២។ នេះបើតាមការឲ្យដឹងពីលោកស្រី វេជ្ជបណ្ឌិត លី អៃឡែន តំណាងអង្គការសុខភាពពិភពលោក នៅកម្ពុជា ក្នុងវេទិកាសន្និសីទសារព័ត៌មានស្តីពី បច្ចុប្បន្នភាពជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។

ចំណុចទី១ លោកស្រីបានបកស្រាយថា​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះមេរោគមានភាពឆ្លាត ហើយពេលខ្លះវាអាចឆ្លាតជាងមនុស្សទៅទៀត ​ដូចច្នេះប្រសិនជា យើងមិនមានការប្រុងប្រយ័តខ្ពស់ ហើយធ្វេសប្រហែស ដោយសារឃើញអ្វីៗរាងស្រួលទៅវិញ នោះគឺមេរោគអាចវាយលុកយើង គ្រប់ពេលវេលាទាំងអស់ ។ 

ទី២ យើងត្រូវផ្លាស់ប្តូរឥរិយាបទរបស់យើង ព្រោះមេរោគនេះវាបានផ្លាស់ប្តូរពិភពលោកយើងដែរ ដូចច្នេះយើងត្រូវផ្លាស់ប្តូរ ឥរិយាបទដើម្បីប្រយុទ្ធប្រឆាំងជាមួយវា ដូចជាការផ្លាស់ប្តូរឥរិយាបទទាំងការសិក្សា ការធ្វើដំណើរ និងផ្សេងៗទៀតគឺយើងត្រូវបង្កើត នូវឥរិយាបទថ្មីមួយ សម្រាប់សម្របជាមួយការផ្ទុះរាតត្បាតនេះ។

លោកស្រី លី អៃឡែនថា យើងម្នាក់ៗនៅពេលដែលស្ថានភាពធូរស្បើយ យើងតែតែចង់ត្រឡប់ទៅកាន់ភាពធម្មតាវិញ ប៉ុន្តែសម្រាប់អង្គការសុខភាពពិភពលោក នៅតែអំពាវនាវ មុននឹងធ្វើការសម្រេចចិត្តទៅកាន់ ភាពធម្មតាវិញនោះ គឺយើងត្រូវតែច្បាស់ថា រាល់បុគ្គលម្នាក់ៗ ស្ថាប័ននីមួយៗ ត្រូវតែមានការទទួលខុសត្រូវច្បាស់ប្រាកដ​ នៅកន្លែងដែលយើងត្រូវធ្វើ តែបើមិនច្បាស់ទេគួរកុំអាលត្រឡប់ទៅភាពធម្មតាវិញអី។

ចំណុចចុងក្រោយ លោកស្រីតំណាង WHO បានបញ្ជាក់ថា យើងត្រូវត្រៀមរៀបចំខ្លួនជាស្រេច សម្រាប់ការឆ្លើយតបទ្រង់ទ្រាយធំ អង្គការសុខភាពពិភពលោកកត់សម្គាល់ឃើញថា កម្ពុជាមានភាពល្អប្រសើរណាស់សម្រាប់រយៈពេលបីខែកន្លងមក ប៉ុន្តែបើសិនជាមាការផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំ ​យើងមិនបានត្រៀមរៀបចំខ្លួនជាស្រេចទេនោះ គឺគ្រោះថ្នាក់មួយ គួរឲ្យព្រួយបារម្ភរបស់ពួកយើង៕ ដោយ៖ ប៊ុនធឿន  


សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • Sana ប្រាប់ដល់អ្នកគាំទ្រអំពីការដាក់ឱ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ

    TuonVibot 11320 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Sana ប្រាប់ដល់អ្នកគាំទ្រអំពីការដាក់ឱ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ

    TuonVibot 11320 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Sana ប្រាប់ដល់អ្នកគាំទ្រអំពីការដាក់ឱ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ

    TuonVibot 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ឡាវ ជ្រើសរើសយកវ៉ាក់សាំងកូវីដ-១៩ ផលិតនៅអង់គ្លេសដើម្បីប្រើប្រាស់

    ថ្មីៗ-ThmeyThmey 23427 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឡាវ ជ្រើសរើសយកវ៉ាក់សាំងកូវីដ-១៩ ផលិតនៅអង់គ្លេសដើម្បីប្រើប្រាស់

    ថ្មីៗ-ThmeyThmey 23427 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឡាវ ជ្រើសរើសយកវ៉ាក់សាំងកូវីដ-១៩ ផលិតនៅអង់គ្លេសដើម្បីប្រើប្រាស់

    ថ្មីៗ-ThmeyThmey 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • នាវាយក្ស ២គ្រឿងនេះ លក់ក្នុងតម្លៃ ៤០រៀលលុយខ្មែរ ប៉ុណ្ណោះក្នុងមួយគ្រឿង

    Lookingtoday 954 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នាវាយក្ស ២គ្រឿងនេះ លក់ក្នុងតម្លៃ ៤០រៀលលុយខ្មែរ ប៉ុណ្ណោះក្នុងមួយគ្រឿង

    Lookingtoday 954 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នាវាយក្ស ២គ្រឿងនេះ លក់ក្នុងតម្លៃ ៤០រៀលលុយខ្មែរ ប៉ុណ្ណោះក្នុងមួយគ្រឿង

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • បរាជ័យជាមេរៀន វានឹងបង្រៀនយើងពីផ្លូវដែលត្រូវដើរបន្ត

    Tong Chhunleng 1290 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    បរាជ័យជាមេរៀន វានឹងបង្រៀនយើងពីផ្លូវដែលត្រូវដើរបន្ត

    Tong Chhunleng 1290 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    បរាជ័យជាមេរៀន វានឹងបង្រៀនយើងពីផ្លូវដែលត្រូវដើរបន្ត

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប