TNAOT News
· 2020-05-11
វាយគ្នារួចហើយ មុនរត់គេចឆ្លៀតលួចយកទូរសព្ទជនរងគ្រោះទៅតាមទៀត
#ហិង្សា# #ជនរងគ្រោះ# #សង្គម# #ទូរសព្ទ# #ព័ត៌មានសង្គម#
4505
កាលពីវេលាម៉ោង ១៨និង២០នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះមានករណីហិង្សាវាយគ្នាយ៉ាងអណាធិបតេយ្យរវាងក្មេងស្ទាវជិះរថយន្តទំនើប និងយុវជនជិះម៉ូតូកញ្ចាស់នៅតាមបណ្តោយផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានយុវជនមួយក្រុមជិះរថយន្តទំនើបម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-6868 បើកបរមកដល់កន្លែងកើតហេតុបានវាយប្រហារទៅលើក្រុមយុវជនជិះម៉ូតូកញ្ចាស់យ៉ាងចាស់ដៃ ហើយបានយកទូរសព្ទទៅជាមួយរួចរត់គេចខ្លួនបាត់ស្រមោល។
ករណីខាងលើនេះប្រជាពលរដ្ឋដែលនៅទីតាំងកើតហេតុបានអំពាវនាវឱ្យសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវតាមចាប់បុគ្គលទាំងអស់មកធ្វើការអប់រំ និងប្រគល់ទូរសព្ទឱ្យជនរងគ្រោះវិញ៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)