TNAOT News

· 2020-05-13

កូវីដ​១៩​ នៅទូទាំងពិភពលោក​សម្លាប់មនុស្ស​ លើសពី២៩ម៉ឺននាក់ហើយ

#COVID-19# #ពិភពលោក# #អ្នកស្លាប់# #សុខភាព# #ជំងឺ#

11950

ប្រភពព័ត៌មាន AFP បានផ្សាយ​ថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ​១៩ (COVID-19) នៅទូទាំងពិភពលោក​ បានសម្លាប់​មនុស្ស​ជាង ២៩០ ០០០ នាក់ហើយ គិតមកត្រឹមវេលាម៉ោង​២រំលងអធ្រាត្រ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ 

ប្រភពដដែល បានបញ្ជាក់ថា សរុប​ជនរងគ្រោះបាត់បង់ជីវិត ​​ដែលត្រូវបានកត់ត្រា មានចំនួន ២៩០ ៤៧៧ នាក់ ក្នុងនោះនៅតំបន់អឺរ៉ុប​ មាន​​ចំនួន ១៥៩ ២០៥ នាក់ ។ 

ប្រភពបន្តទៀតថា សហរដ្ឋអាមេរិកបាន​រងគ្រោះធ្ងន់ជាងគេបំផុត ដោយមានអ្នកស្លាប់​ ៨២ ១០៥ នាក់ ។ នៅអង់គ្លេស​ មានអ្នក​បាត់​បង់​ជីវិត ៣២ ៦៩២ នាក់, អ៊ីតាលី បាត់បង់ជីវិត ៣០ ៩១១ នាក់, នៅបារាំង បាត់បង់ជីវិត ២៦ ៩៩១ នាក់ និងនៅអេស្ប៉ាញ បាត់បង់ជីវិត ២៦ ៩២០ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស