TNAOT News
· 2020-05-13
សភាអាមេរិកប្រកាសសេចក្តីព្រាងច្បាប់ ចំណាយប្រាក់៣ពាន់ពាន់លានដុល្លារ ជួយដល់សេដ្ឋកិច្ច
#សេដ្ចកិច្ច# #សេចក្តីព្រាង# #សង្គម# #អាមេរិក# #COVID 19# #នយោបាយជាតិ#
8177
សេចក្តីព្រាងច្បាប់ បានស្នើចំណាយប្រាក់១ពាន់ពាន់លានដុល្លារជួយដល់បណ្តារដ្ឋ និងតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារកូវីដ១៩។ បច្ចុប្បន្ន នៅទូទាំងអាមេរិក មានករណីឆ្លងកូវីដ១៩ កើនឡើងដល់ជិត១,៣៦លាននាក់ និងស្លាប់ជិត៨ម៉ឺនាក់ ។
សភាអាមេរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី១២ ខែឧសភា បានស្នើច្បាប់ កាត់បន្ថយផលប៉ះពាល់ ដោយសារកូវីដ១៩ ហើយត្រូវចំណាយប្រាក់ រហូតដល់ទៅ៣ពាន់ពាន់លានដុល្លារ ដើម្បីជួយដល់បណ្តារដ្ឋ ក្រុមហ៊ុន និងគ្រួសារដែលរងផលប៉ះពាល់។ ប៉ុន្តែសេចក្តីព្រាងច្បាប់ច្បាប់ អាចនឹងមិនទទួលបានការអនុម័តពីព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះឡើយ។
នៅក្នុងសេចក្តីព្រាងច្បាប់នោះ ទឹកប្រាក់៧៥ពាន់លានដុល្លារ សម្រាប់ការធ្វើតេស្តរកកូវីដ១៩ ដោយត្រូវចំណាយរហូតដល់៦ពាន់ដុល្លារ សម្រាប់គ្រួសារនីមួយៗ នៅអាមេរិក។ ប្រាក់១០ពាន់លានដុល្លារ ជួយដល់បណ្តាក្រុមហ៊ុនតូច និង២៥ពាន់លានដុល្លារ ជួយដល់សេវាកម្ម ប្រៃសណីយ៍ ។ ជាមួយគ្នានេះដែរ ក្នុងសេចក្តីព្រាងច្បាប់ក៏បានជួយដល់ពលរដ្ឋដែលអត់ការងារធ្វើ រហូតដល់ខែមករា ឆ្នាំ២០២១ផងដែរ។
បើតាមគម្រោងនេះ សភាអាមេរិក នឹងបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតអនុម័តទៅលើសេចក្តីព្រាងច្បាប់ខាងលើ នៅថ្ងៃទី១៥ ខែឧសភា ខាងមុខ។ ប៉ុន្តែព្រឹទ្ធសភាអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបង្ហាញការមិនគាំទ្រទៅលើសេចក្តីព្រាងច្បាប់ខាងលើនេះឡើយ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រាសាទតាព្រហ្ម ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា និងថតផ្តិតរូបភាពមិនដែលរំលង
អាហារល្អបំផុតទាំង ៦ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាព
ភាពផ្ទុយគ្នាពីចិត្ត៖ តំណើរជីវិតតែងតែជួបនូវរឿងរ៉ាវប្រេះឆា ភាពប្រញាប់ប្រញាល់ ខំប្រឹងស្ទុះស្ទាទៅមុខឱ្យបានលឿន ប៉ុន្តែពេលខ្លះវាបែរជាយឺតទៅវិញក៏មាន។
គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក
យោបល់ទាំងអស់ (0)