TNAOT News

· 2020-05-13

ចឹងតើបានជាអាមេរិក ចង់អូសចិនចូលកិច្ចព្រមព្រៀង អាវុធត្រីភាគី អាមេរិក រុស្ស៊ី ចិន

#ឆ្លងទ្វីប# #នាវាមុជទឺក# #មីស៊ីល# #សង្គម# #ចិន# #នយោបាយជាតិ#

5717

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងវិស័យផលិតអាវុធ បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង​ដល់អាមេរិក​។ អាវុធទំនើបៗរបស់ចិន កំពុងតែគំរាមកំហែងដល់មហាអំណាចទីមួយរបស់អាមេរិក​។

វិស័យផលិតអាវុធរបស់ចិនរីកចម្រើន អត់ឈប់ឈរ ហើយពេលនេះ ក្រុមអ្នកវិទ្យាសស្ត្រសព្វាវុធរបស់ចិន​ ទទួលបានជោគជ័យ​ ក្នុងការ​ផលិតមីស៊ីស​វាយប្រហារទៅលើទឹកដីអាមេរិក​។ កាំជ្រួចមីស៊ីល​ JL-3 ​បាញ់បានចម្ងាយ រហូតដល់ទៅ​១២ពាន់គីឡូម៉ែត្រ ដែលអាចវាយប្រហារនៅលើទឹកដីអាមេរិក បាន។ មីស៊ីលនេះក៏ជាជោគជ័យយ៉ាងធំធេងរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ។

សារព័ត៌មាន SCMP ​នៅថ្ងៃទី​១៣ ខែឧសភា​ បានផ្សាយថា លទ្ធផល នៃការស្រាវជ្រាវ នឹងផលិតមីស៊ីលល្បឿនលឿន​បំពាក់​ក្បាលគ្រាប់បរមាណូ ដែលអាចវាយប្រហារនៅគ្រប់ទិសទីលើទឹកដីអាមេរិក។ ​មីស៊ីលខាងលើអាចបាញ់ចេញពីនាវាមុជទឹក ទៅ​កាន់គោលដៅ ។ ក្រុមអ្នកស្រាវជ្រាវបានផលិតមីស៊ីល​ JL-3 ទទួលបានពានរង្វាន់ច្នៃប្រឌិតជាតិចិនឆ្នាំ ២០២០។

កន្លងមក ចិនមិនបានទទួលស្គាល់​ការផលិតមីស៊ីល​ JL-3 នោះឡើយ ប៉ុន្តែរហូតមកដល់ខែសីហា ឆ្នាំ​២០១៩ កម្លាំងទាហានជើង​ទឹកចិន​បានសាកល្បងមីស៊ីលនេះ ដោយជោគជ័យ។ បើតាមសារព័ត៌មាន​ SCMP បានឲ្យដឹងថា​ មីស៊ីលនេះបានសាកល្បង នៅឆ្នាំ​២០១៨ និង​២០១៩ ។

កាំជ្រួចមីស៊ីល​ JL-3 ​បាញ់បានចម្ងាយដល់ទៅ​១២ពាន់គីឡូម៉ែត្រ មានន័យថា បើបាញ់ចេញពីឆ្នេរសមុទ្រប្រទេសចិន គឺវាអាចហោះ​ដល់ទឹកដីអាមេរិក។ មីស៊ីលនេះជាគោលដៅទប់ស្កាត់រាល់ការគំរាមកំហែងរបស់អាមេរិក​។ ជាមួយគ្នានេះ មីស៊ីល​ អាចបាញ់​ចេញពី​នាវាមុជទឹក ប្រភេទ​ Type094 ទៀតផង។

កន្លងមក ចិនធ្លាប់បានប្រកាសថា ខ្លួនជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែដើម្បីរក្សាបានសន្តិភាព គឺចិនចាប់បាច់ត្រូវតែ​មាន​ក្បាល​គ្រាប់បរមណូយ៉ាងតិច​១ពាន់គ្រាប់ និងមីស៊ីលឆ្លងទ្វីប​ ទើបអាចការពារសន្តិភាព​បាន គេចផុតពីការគំរាមកំហែងរបស់សត្រូវ​៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស