បុរសដែលបានបាញ់សម្លាប់សត្វកេងកង ចូល​ខ្លួនមក​សុំទោសជាសាធារណៈ

TNAOT News 2020-05-13 17:31:51
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ និង​ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយ នៅចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាន។ នេះបើតាមកាផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP ដែលបានស្រស់សម្តីរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

លោក គ្រុយ ចំរើន ដែលជាអ្នកបាញ់សម្លាប់សត្វ​កេងកងធំមួយក្បាលនោះ បានបញ្ជាក់ថា “ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជាពលរដ្ឋកុំយកគំរូតាមរូប​ខ្ញុំបាទ ហើយខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មក​ក្រសួង​បរិស្ថាន”។ ការបាញ់សម្លាប់កេងកងនោះ គឺក្នុងអំឡុងពេលលោក គ្រុយ ចំរើន ទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេង លេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។ ​

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបានទទួលស្គាល់កំហុស​របស់ខ្លួន ​និងស្នើសុំការសណ្តោសប្រណីពីសាធារណជន ដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្ត​នូវកំហុសឆ្គងនេះ។ លោកថា តាមរយៈការទទួលទោសកំហុសនេះគឺ ក្រសួង​បរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ ឯកឧត្តមបាន​ចាត់ទុកថា នេះគឺជាគំរូអាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវចៀសវាង។

លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់​ថា សត្វកេងកងគឺជា ប្រភេទសត្វកម្រ និង​ជិត​ផុតពូជហើយ បច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំក្រវាញ តំបន់ភាគខាងកើត នៃប្រទេសកម្ពុជាជាដើម៕ ដោយ៖ ប៊ុនធឿន 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ឃ្លាដ៏សំខាន់ក្នុងការអភិវឌ្ឍនខ្លួនឯង​​​​ដែលនឹងបានឮពីអ្នកដឹកនាំដ៏ល្អគឺ ធ្វើតាមខ្ញុំទៅ

    Today's Diary 842 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឃ្លាដ៏សំខាន់ក្នុងការអភិវឌ្ឍនខ្លួនឯង​​​​ដែលនឹងបានឮពីអ្នកដឹកនាំដ៏ល្អគឺ ធ្វើតាមខ្ញុំទៅ

    Today's Diary 842 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឃ្លាដ៏សំខាន់ក្នុងការអភិវឌ្ឍនខ្លួនឯង​​​​ដែលនឹងបានឮពីអ្នកដឹកនាំដ៏ល្អគឺ ធ្វើតាមខ្ញុំទៅ

    Today's Diary 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អាមួយនេះប្រហែលលួចរាង Tundra

    Naklork IT 769 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អាមួយនេះប្រហែលលួចរាង Tundra

    Naklork IT 769 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អាមួយនេះប្រហែលលួចរាង Tundra

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Bugatti-Chiron​ ល្បីថាគ្រាន់តែថែទាំនឹងក៏អស់លុយច្រើនដែ

    Naklork IT 397 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Bugatti-Chiron​ ល្បីថាគ្រាន់តែថែទាំនឹងក៏អស់លុយច្រើនដែ

    Naklork IT 397 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Bugatti-Chiron​ ល្បីថាគ្រាន់តែថែទាំនឹងក៏អស់លុយច្រើនដែ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • តោះមកដឹងអំពីដើមកំណើតនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោទាំងអស់គ្នា

    កម្ពុជា ដែនដីសុវណ្ណភូមិ 13193 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តោះមកដឹងអំពីដើមកំណើតនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោទាំងអស់គ្នា

    កម្ពុជា ដែនដីសុវណ្ណភូមិ 13193 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តោះមកដឹងអំពីដើមកំណើតនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោទាំងអស់គ្នា

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប