SokhaKrom
· 2020-05-14
ចូលចិត្តបិតម៉ាស់មុខ ត្រូវដឹងពីចំណុចទាំងអស់នេះ
#ស្បែក# #គន្លឹះថែទាំសុខភាព# #សុខភាព# #ភាពជ្រីវជ្រួញ# #បិតម៉ាស់# #ផ្ទៃមុខ#
26850
សុខភាព៖ អ្នកពិតជាបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍នៃការបិតម៉ាស់នៅលើផ្ទៃមុខ ដែលបានផ្ដល់នូវជាតិសំណើមដល់ស្បែក ទប់ស្កាត់ភាពជ្រីវជ្រួញ បន្តឹងស្បែកមុខ កម្ចាត់ជាតិខ្លាញ់ ទន់រលោង និងភ្លឺថ្លា។
តែយ៉ាងណាមិញ អ្នកក៏គួរតែដឹងផងដែរ អំពីគន្លឹះមួយចំនួនទាក់ទងនឹងការបិតម៉ាស់។
ខាងក្រោមនេះ ជាការបញ្ជាក់ជូន៖
- អ្នកត្រូវជ្រើសរើសម៉ាស់បិតមុខដែលត្រូវនឹងស្បែកមុខរបស់អ្នក ចៀសវាងប្រតិកម្ម និងរមាស់ស្បែកមុខ
- អ្នកមានស្បែកមុខស្ងួត និងមិនសូវផាត់មុខ អាចបិតម៉ាស់បានដោយមិនចាំបាច់ប្រើប្រាស់ឡេទ្រនាប់ការពារផ្ទៃមុខ។ តែដោយឡែកចំពោះ អ្នកចូលចិត្តតុបតែងមុខ ត្រូវប្រើឡេទ្រនាប់ការពារផ្ទៃមុខជាមុនសិន មុននឹងបិតម៉ាស
- សូមលាងសម្អាតផ្ទៃមុខឱ្យបានស្អាតជាមុន មុននឹងបិតម៉ាស់
- ក្រោយលាងសម្អាតមុខ មិនគួរតុបតែងមុខភ្លាមៗនោះទេ (ផាត់ម្សៅ)
- នៅមុនចូលគេង សូមលាងសម្អាតផ្ទៃមុខដែលបាន Make up ឱ្យបានស្អាត ជៀសវាងរមាស់ និងខូចស្បែកមុខ
បញ្ជាក់ បើអ្នកប្រើប្រាស់ផលិតផលបិតមុខ រឿងចម្បងត្រូវធ្វើគឺសូមអានការណែនាំនៅលើកញ្ចប់ម៉ាស់បិតមុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គោលនយោបាយអនុគ្រោះពន្ធប្រថាប់ត្រាពាណិជ្ជកម្មសម្រាប់ចេញក្រៅប្រទេសត្រូវបានសាកល្បងនៅទីក្រុងសៀងហៃ
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
លាហើយទុក្ខលំបាក! អ្នកឆ្នាំទាំង ៣ ចាប់ពីពេលនេះ ដល់ ៣ ឆ្នាំបន្ទាប់ ប្រមូលលាភ កើបទ្រព្យ សំណាងតាមជាប់គ្រប់វិនាទី
លោក Tusk ព្យាយាមពង្រឹងការក្ដាប់អំណាច អំឡុងការបោះឆ្នោតមូលដ្ឋាន នៅប៉ូឡូញ
យោបល់ទាំងអស់ (0)