Sirath

· 2020-05-17

រូប Daisy ត្រូវបាត់ចេញពីគេហទំព័រផ្លូវការរបស់ក្រុម Momoland

#Momoland# #Daisy# #កម្សាន្ត# #តារាអន្តរជាតិ# #រូបភាព#

2260

រូបតារាចម្រៀងស្រី Daisy ជាសមាជិកក្រុម Momoland  ត្រូវបានគេលុបចេញពីគេហទំព័រផ្លូវការរបស់ក្រុមនេះហើយ។

បើតាមការចេញផ្សាយនូវរូបភាពនៃសមាជិកក្រុម Momoland នៅលើគេហទំព័រផ្លូវការរបស់ផលិតកម្ម MLD កាលពីថ្ងៃទី១៣ ខែឧសភានេះ ត្រូវបានគេកត់សម្គាល់ឃើញថាពុំមានរូបភាពរបស់ Daisy នោះទេ។ ពាក់ព័ន្ធនឹងបញ្ហានៃការលុបរូបរបស់ Daisy ចេញពីក្រុម Momoland នេះ តំណាងរបស់ផលិតកម្ម MLD បានថ្លែងបញ្ជាក់ថា Daisy គឺនៅតែជាតារាចម្រៀងរបស់ផលិតកម្មខ្លួនដដែល ហើយការផ្លាស់ប្តូររូបភាពនៃក្រុម Momoland នេះ គឺចង់ជម្រាបទៅដល់សាធារណជនឱ្យបានដឹងថានៅពេលនេះ ក្រុម Momoland មានសមាជិកតែ ០៦នាក់ប៉ុណ្ណោះ។

រូបតំណាង

បច្ចុប្បន្ននេះ គេហទំព័រសម្រាប់សិល្បកររបស់ផលិតកម្ម MLD បានបង្ហាញពីសមាជិកទាំង ០៦ របស់ក្រុមMomoland  រួច Yeonwoo ដែលអតីតសមាជិកក្រុមនេះ ត្រូវបានស្ថិតក្នុងបញ្ជីតារាចម្រៀងទោល។

រូបតំណាង

បើតាមការចេញផ្សាយរបស់ផលិតកម្ម MLD កាលពីខែធ្នូកន្លងទៅនេះ បានឱ្យដឹងថាក្រុម Momoland នឹងមានសមាជិក ០៦នាក់ប៉ុណ្ណោះ។

ជាមួយគ្នានេះ ចំពោះការដករូបរបស់ Daisy ចេញពីគេហទំព័ររបស់ក្រុម Momoland គឺពុំទាន់មានការពន្យល់ឱ្យបានច្បាស់ណាមួយនោះទេ ទាំងខាងផលិតកម្ម និងខាងតារាចម្រៀងស្រី Daisyផ្ទាល់។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Allkpop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស