
SokhaKrom
· 2020-05-14
អត្ថប្រយោជន៍នៃការជិះកង់សន្សឹមៗរាល់ពេលព្រឹក និងល្ងាច
#គន្លឹះថែទាំសុខភាព# #អត្ថប្រយោជន៍# #សុខភាព# #ផ្លូវចិត្ត# #ជិះកង់#
27736
សុខភាព៖ ជារៀងរាល់ព្រឹក និងល្ងាច ជិះកង់ហាត់ប្រាណដោយធាក់សន្សឹមៗ១ម៉ោង ទៅ១ម៉ោងកន្លះ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ៖
- ជម្រុញឱ្យសរសៃឈាម បេះដូង និងខួរក្បាល ធ្វើចលនាបានល្អ
- បណ្ដេញជាតិពុលចេញពីរាងកាយ ឈាមរត់ស្រួល និង ឆ្អឹងរឹងមាំ
- បង្កើនផាសុខភាពផ្លូវចិត្ត ធ្វើឱ្យអារម្មណ៍ស្ងប់ល្អ ស្រស់ស្រាយ និងបណ្ដុះការគិតបែបវិជ្ជមាន
- បង្កើនភាពរហ័សរហួន និងថាមពលដល់រាងកាយ ខួរក្បាល និងសុខភាពផ្លូវចិត្តជាចម្បង
បញ្ជាក់ ចំពោះអ្នកធ្វើការ គួរតែជិះកង់សន្សឹមៗព្រឹកឡើងកន្លះម៉ោង ទៅ១ម៉ោង ស្រូបយកបរិយាកាសបង្កើនការគិតវិជ្ជមាន និងអារម្មណ៍ស្រស់ស្រាយ មុនទៅធ្វើការ។ ហើយគួរតែ ជិះកង់យឺតៗក្រោយបញ្ចប់ម៉ោងការងាររៀងរាល់ពេលល្ងាច ដើម្បីបន្ធូរភាពតានតឹងរបស់ខួរក្បាល និងសុខភាពផ្លូវចិត្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)