TNAOT News

· 2020-05-15

អគ្គនាយក ​WTO ​ប្រកាសលាលែងចេញពីតំណែង

#អគ្គនាយក# #WTO# #សង្គម# #អាមេរិក# #ចិន# #ព័ត៌មានសង្គម# #ពាណិជ្ជកម្ម#

9576

លោក​ Roberto Azevêdo អគ្គនាយកអង្គការ​ពាណិជ្ជកម្មពិភពលោក​WTO  បានប្រកាស់លាលែងចេញពីតំណែង នៅថ្ងៃទី​៣១ខែសីហា ឆ្នាំ​២០២០ គឺមុនអាណត្តិរបស់លោក ដែលត្រូវបញ្ចប់នៅឆ្នាំ​២០២១។

លោក Roberto Azevêdo ជាមន្ត្រី ប្រេស៊ីលអាយ៦២ឆ្នាំ បានកាត់តំណែងប្រធានអង្គការ​WTO ​តាំងពីឆ្នាំ​២០១៣ ហើយពេលនេះ លោកកំពុងតែកាន់តំណែងប្រធានអង្គការពារណិជញ្ជកម្មអាណត្តិទីពីរ​។

ការសម្រេចលាលែងចេញពីតំណែងដោយសារតែភាពជាប់គាំង ​របស់អង្គការនេះ​ ដោយសារតែមិនបានផ្តល់ផលប្រយោជន៍ដល់អាមេរិកពាក់ព័ន្ធសង្គ្រាមពាណិជ្ជកម្មជាមួយចិន។គេហទំព័រ Bloomberg ​នៅថ្ងៃទី​១៤ខែឧសភា បានផ្សាយថា លោក Roberto Azevedo បានបោះឆ្នោតជ្រើសតាំងកាន់តំណែងប្រធាន អង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ​២០១៣ មកទល់ពេលនេះ ។ លោក​បានចាប់ផ្តើមកាន់តំណែងអាណត្តិទីពីរ​នៅខែកញ្ញាឆ្នាំ​២០១៧ ហើយនឹងបញ្ចប់នៅឆ្នាំ​២០២១។ លោក Roberto Azevedo មានដើមកំណើតអាមេរិកឡាទីន កាន់តំណែងប្រធាន WTO ចាប់តាំងពីអង្គការនេះបង្កើតឡើងនៅឆ្នាំ​១៩៩៥។

ជាច្រើនលើកច្រើនសារអាមេរិក បានដាក់គំនាប់ទៅលើអង្គការពាណិជ្ចកម្មកំពូលមួយនេះ​​ពាក់ព័ន្ធពាណិជ្ជកម្ម ហើយ ប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដកអាមេរិក​ចេញពីអង្គការនេះផងដែរ៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)